Connect with us

ព័ត៌មានជាតិ

បុរសលក់ដីខ្យល់ម្នាក់ សារភាព ថា ខ្លួនពិតទទួលយកលុយ ពីអតិថិជន១៤ម៉ឺនដុល្លារ តែមិនមានដីឲ្យទេ

បានផុស

នៅ

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល និងលោក ឆាយ ហុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជម្រះ លើជនជាប់ចោទឈ្មោះ សូរ កែវរដ្ឋា ពាក់ព័ន្ធនិងករណីរំលោភលើទំនុកចិត្ត មានទឹកប្រាក់១៤ម៉ឺនដុល្លារអាមេរិក។

សវនាការនេះ បានសួរដេញដោល លើជនជាប់ចោទចប់សព្វគ្រប់ហើយ លោកចៅក្រម បានសម្រេចកំណត់ យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣រសៀល ដើម្បីធ្វើការប្រកាសសាលក្រម។ ក្នុងសវនាការ ជនត្រូវចោទបានសារភាពថា ខ្លួនពិតជាបានទទួលយកលុយ ពីអតិថិជនចំនួន១៤ម៉ឺនដុល្លារអាមេរិក តែមិនមានដីឲ្យទេ ហើយលុយនោះ ខ្លួនប្រើជាប្រយោជន៍បុគ្គលអស់ហើយ។

សូមជម្រាបថា នគរបាលការិយាល័យស៊ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលជាប់ពាក់ពន្ធរឿងលក់ដីខ្យល់ យកប្រាក់ពីអ្នកដ៏ទៃប្រមាណ ជាង១៤ម៉ឺនដុល្លារអាមេរិក។

ជនត្រូវចោទឈ្មោះ សូរ កែវរដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងបុរីសម្បត្តិមាស៤ ផ្ទះលេខ 2DEoE1 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០៕ (ដោយ)៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម