Connect with us

សុខភាព

មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន

បានផុស

នៅ

អាហារពេលព្រឹកគឺជាអាហារសំខាន់ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួន មិនសូវជាចង់ហូបប៉ុន្មានឡើយ។ មូលហេតុគឺអាចមកពីអារម្មណ៍ នាំឲ្យក្រពះមិនសូវឃ្លានដូច​អាហារ​ផ្សេង​ទៀត​ ​ហើយ​​បែរជា​មក​ឃ្លាន​ពេលល្ងាច​ក៏​មាន។

ចំពោះមូលហេតុចម្បងនោះគឺមកពី៖

១ ហូប​អាហារ​ពេល​ល្ងាច​ច្រើន​ពេក​ឬ​យប់​ជ្រៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុផល​សំខាន់​មួយ​ដែល​យើងមិនឃ្លាន​នៅពេលព្រឹក គឺថាយើងអាចនឹង​ញ៉ាំ​អាហារពេលល្ងាច​ច្រើន ​ឬ​ ញ៉ាំ​ អាហារ​សម្រន់​នៅពេលយប់ច្រើន​ជ្រុល ​ទើប​បណ្ដាល​ឲ្យ​មិន​សូវ​ឃ្លានពេលព្រឹក។

មួយទៀត ប្រសិនបើវាជា​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឬប្រូតេអ៊ីនខ្ពស់។ អាហារទាំងនេះ​នឹង​ជួយ​បន្ថយ​អារម្មណ៍​ឃ្លាន​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ក្នុង​រយៈ​ពេល​យូរ។ ប្រូតេអ៊ីន​ក៏​ជួយ​សម្រួល​កម្រិតអរម៉ូន ​ដែល​គ្រប់គ្រង​ភាព​ឃ្លាន​ និង​ចំណង់​អាហារ​របស់​យើង​ផងដែរ។ ខ្លាញ់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ ហើយ​យើង​នឹង​កាត់បន្ថយ​ភាព​អត់ឃ្លាន។

២ កម្រិត​អ័រម៉ូន​ផ្លាស់ប្ដូរ

ការ​គេង​យប់ៗ ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​កម្រិត​អ័រម៉ូន​ជា​ច្រើន​នៅក្នុងខ្លួន។ លទ្ធផល​នេះធ្វើ​ឲ្យ​ចំណង់​អាហារតិច។ ការសិក្សាបានបង្ហាញ​ថា កម្រិត adrenaline មាន​ច្រើន​ពេលព្រឹក ​នឹង​ជួយ​បំបាត់​ចំណង់​អាហារ។ នៅក្នុងផ្នែកផ្សេងទៀត វាជួយ​បំបែក​កាបូអ៊ីដ្រាត ដែលបាន​រក្សា​ទុកជា​ថាមពល​សម្រាប់​រាងកាយ​ជំនួស​វិញ។

៣ ស្ត្រេស​ខ្លាំង

ភាពតានតឹង​នៃ​អារម្មណ៍​ អាច​ជះ​ឥទ្ធិពល​ដល់ភាពឃ្លានរបស់យើង។ បើ​យើងគេងមិន​លក់​អស់​កម្លាំង​ហត់នឿយ​ និង​មាន​ជំងឺ​ធ្លាក់ទឹកចិត្ត​ នោះ​ពេល​យើង​ភ្ញាក់​ពី​គេង​ ហើយ​យើង​តានតឹង​ ឬ​យើង​បារម្ភ​ វា​នឹង​បន្ថយ​ចំណង់​​អាហារ (ស្ត្រេស​មិន​ចង់​ញ៉ាំ) ។

៤ កត្តា​សុខភាព​ផ្សេងទៀត

រោគ​សញ្ញា​ទាក់ទង​នឹង​សុខភាពផ្សេងទៀត អាច​ប៉ះពាល់​ដល់​យើង ដូចជា​មាន​ផ្ទៃពោះ មាន​រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ ជំងឺ​រលាក​សួត ធ្វើឲ្យ​យើង​ឃ្លាន​តិច។ ធំ​ក្លិន​មិន​ល្អ​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​មិន​សូវ​ឃ្លានដែរ។ រោគសញ្ញា​ខ្លះ​អាច​មាន​អារម្មណ៍​ចង់​ក្អួត​ មិន​ចង់​បាន​អាហារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបានពិតមែន ឬបង្កគ្រោះថ្នាក់ដល់រាងកាយ?

ចុចអាន៖សារធាតុបំប៉ន ៥ មុខនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ដូចវ៉ាក់សាំងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤៣ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម