សុខភាព
សារធាតុបំប៉ន ៥ មុខនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ដូចវ៉ាក់សាំងដែរ
ចូលមកដល់សម័យកាលកូវីដ មនុស្សគ្រប់គ្នាត្រូវផ្លាស់ប្ដូររបៀបរស់នៅ និងយកចិត្តទុកដាក់ជាងមុន នៅអាហារដែលពួកគេហូបជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ននេះគ្រប់គ្នាប្រើគ្រប់មធ្យោបាយ ដើម្បីការពារខ្លួននិងរស់នៅក្នុងវិបត្តិកូវីដ ដោយការហាត់ប្រាណបំប៉នរាងកាយដើម្បីផ្ដល់សុខភាពនៅខាងក្នុង ជាមួយការពារនិងភាពស៊ាំបន្ថែមទៀត។
អាហារបំប៉នចំនួន ៥ មុខខាងក្រោមនេះ នឹងជួយពង្រឹងភាពស៊ាំរបស់រាងកាយ ជួយកសាងខែលការពារកុំឲ្យមេរោគបំផ្លាញយើង បន្ថែមពីសកម្មភាពយើងធ្វើសព្វថ្ងៃ។
វីតាមីនC ៖ សារធាតុចិញ្ចឹមដែលយើងស្គាល់ និងដឹងថាមានគុណប្រយោជន៍ច្រើន។ ប្រសិនបើរាងកាយទទួលបានបរិមាណគ្រប់គ្រាន់ពី ២៥ ទៅ ១០០ ក្រាមឬ ៤០០ ក្រាមក្នុងមួយថ្ងៃ អាស្រ័យលើកម្រិតអាយុ។ ប្រភពវីតាមីន C ក្នុងរបបអាហារអាចរកបានយ៉ាងងាយ នៅក្នុងផ្លែឈើ និងបន្លែភាគច្រើនដូចជាត្របែក ស្ត្របឺរី ល្ហុង ទុរេន ម្ទេសផ្អែម ផ្កាខាត់ណាសនិងខៀវជាដើម។
វីតាមីន A ៖ សារធាតុចិញ្ចឹមដែលមានតួនាទីសំខាន់ ក្នុងការជួយពង្រឹងមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ ប្រភពចំណីអាហារនៃវីតាមី A ដែលត្រូវបានស្រូបយកនិងប្រើប្រាស់យ៉ាងខ្លាំង។ វីតាមីននេះក៏មានក្នុងទឹកដោះគោ ហើយបន្ថែមពីលើនេះប្រភពនៃអាហាររុក្ខជាតិ ដូចជាបន្លែបៃតង និងផ្លែឈើបន្លែលឿងដូចជា ល្ហុងទុំ និងល្ពៅក៏ល្អផងដែរ។

ប្រូតេអ៊ីន៖ សារធាតុចិញ្ចឹមនេះអាចមាននៅក្នុងបណ្ដុំការ៉ុត ឬអ្នកដែលទទួលទានក្រុមអាហារ keto ( អាហារចម្រុះ) ដែលមនុស្សជាច្រើនប្រហែលជាមិនបានដឹងទេថា ប្រូតេអ៊ីនដែលមានគុណភាពល្អមានអាស៊ីដអាមីណូចាំបាច់ សម្រាប់រាងកាយ។ ប្រភពប្រូតេអ៊ីនមិនមែនមានតែក្នុងសាច់ ស៊ុត ទឹកដោះគោទេ ប៉ុន្តែប្រូតេអ៊ីនក៏មានក្នុងរុក្ខជាតិដូចជាគ្រាប់ធញ្ញជាតិ ជាប្រភពដ៏ល្អនៃអាហារប្រូតេអ៊ីនដែរ។
ស័ង្កសី៖ សារធាតុចិញ្ចឹមនេះប្រហែលជាមិនធ្លាប់ស្គាល់ពីមនុស្សជាច្រើន។ អយស្ទ័រ បសុបក្សី និងត្រី វាពាក់ព័ន្ធនឹងការលូតលាស់ ការបែងចែកកោសិកា ដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ។ វាក៏ធ្វើនិយតកម្មលើមុខងាររបស់អង់ស៊ីម ដែលជាយន្តការចម្បងក្នុងការដំណើរការប្រព័ន្ធការពាររាងកាយ។ ស័ង្កសីក៏ល្អដូចជា ប្រូតេអ៊ីន និង វីតាមីន C និង A។

មីក្រូសរីរាង្គដែលមានសុខភាពល្អ (probiotics) ៖ ក្នុងរយៈពេល ១ទៅ២ ឆ្នាំចុងក្រោយនេះ វាបានក្លាយជាការពេញនិយមនៅក្នុងសហគមន៍នៃអ្នកស្រឡាញ់សុខភាព ព្រោះវាលើកកម្ពស់ប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួន។ សារធាតុចិញ្ចឹមសម្រាប់មីក្រូសរីរាង្គដែលមានសុខភាពល្អភាគច្រើន មាននៅក្នុងអាហារដែលមានជាតិសរសៃខ្ពស់ ដូចជា ធញ្ញជាតិ ស្រូវសាលី ខ្ទឹមបារាំង។ ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ចុចអាន៖ប្រសិនវ៉ាក់សាំងដូសទី៣ត្រូវបានអនុម័តឱ្យប្រើប្រាស់ មនុស្សមួយប្រភេទនេះមិនអាចចាក់បានឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


