ព័ត៌មានជាតិ
បាត់ដំបង នៅតែមានអត្រាអ្នកឆ្លងកូវីដខ្ពស់ ដែលមានដល់ទៅ៦៨នាក់
នៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មាននាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៦៨ នាក់ ដែលក្នុងនោះជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានរហូតដល់ ៧៣ នាក់ និងមានអ្នកស្លាប់ ១ នាក់ បន្ថែមទៀតផងដែរ ។
តាមការប្រកាសព័ត៌មានដែលយើងទទួលបានគឺ រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញតួលេខរួមឲ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី២១ កក្កដានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩ សរុបចំនួន ២,១៥៨ នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១,២០៣ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ២៣ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ៩៣២ នាក់៕


អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



