ព័ត៌មានជាតិ
ពលរដ្ឋនិងអាជីវករធ្លាប់ពាក់ព័ន្ធជាមួយមន្រ្តីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខា ដូន ស ប្រញាប់ទៅធ្វើតេស្តរកកូវីដ
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ស្វាយរៀង នៅរសៀលថ្ងៃទី ២៤ កក្កដា នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយស្រ្តីឈ្មោះ លន់ លក្ខិណា អាយុ ២៩ឆ្នាំ មន្រ្តីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាដូនស ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ប្រញាប់ទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩។
ក្រុមការងារស្រាវជ្រាវ បានឱ្យដឹងថា ស្រ្តីឈ្មោះ លន់ លក្ខិណា រស់នៅភូមិសម្លរឆៅ ឃុំចន្ត្រី ស្រុករមាសហែកបានឆ្លងជំងឺកូវីដ។ ហេតុដូច្នេះ ប្រសិនបើបងប្អូននមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
ក្រុមការងារស្រាវជ្រាវ បានបន្តទៀតថា សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី ២៤ កក្កដា នេះ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ ចំនួន ៤៣២២ នាក់ អ្នកជាសះស្បើយចំនួន ៣៥០៥ នាក់ កំពុងសម្រាកព្យាបាលចំនួន ៧៤៥ នាក់និងស្លាប់ចំនួន ៦៩ នាក់៕
អត្ថបទ៖សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?