Connect with us

សុខភាព

ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង

បានផុស

នៅ

ស្ថាន​ទូត​អាមេរិក​បាន​ប្រកាស​​ផ្ដល់​វ៉ាក់សាំង Johnson&Johnson ចំនួន​ជាង​មួយ​លាន​ដូស ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​យន្តការ COVAX អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF។ វ៉ាក់សាំង Johnson&Johnson បាន​មក​ដល់​កម្ពុជា​យើង​នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ ខែ​កក្កដា ចំនួន ៥០ម៉ឺន​ដូស ហើយ​ពាក់​កណ្ដាល​ទៀត​អាច​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី០២ ខែ​សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន​ជុំ​វិញ​វ៉ាក់សាំង Johnson&Johnson យើង​គួរ​ដឹង

១. តើ​អ្នក​ណា​ខ្លះ​អាច ឬ​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ?

UK approves use of single-dose Johnson & Johnson COVID vaccine

តាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)ឲ្យ​ដឹង​ថា គោល​ការណ៍​នៃ​វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​មនុស្ស​អាយុ​ចាប់​ពី​១៨​ឆ្នាំ ឡើង​ទៅ ហើយ​អ្នក​ដែល​មិន​គួរ​ចាក់​វ៉ាក់សាំង​នេះ​គឺ​អ្នក​អាឡ័កស៊ី​ធ្ងន់ធ្ងរ ឬ​អាឡ័កស៊ីភ្លាម​ៗ​ទៅ​នឹង​គ្រឿង​ផ្សំ​ណា​មួយ​របស់​វ៉ាក់សាំង។ អាឡ័កស៊ីភ្លាម​ៗ មាន​ន័យ​ថា ក្រោយ​ប៉ះពាល់​នឹង​វ៉ាក់សាំង​បាន ៤​ម៉ោង យើង​ចាប់​ផ្ដើម​ឡើង​ហើម ឡើង​ក្រហម រមាស់ និង​ពិបាក​ដក​ដង្ហើម​ជាដើម។

បន្ថែម​ពី​លើ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​ដោយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ និង​ជំរុញ​ឲ្យ​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​នេះ​ហើយ បន្ត​បំបៅ​ដោះ​កូន​ធម្មតា។

២. តើ​វ៉ាក់សាំង Johnson&Johnson មាន​សុវត្ថិភាព​ដែរ​ទេ?

ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ទិន្នន័យ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ ១៩​នេះ និង​ណែនាំ​ឲ្យ​ប្រើ​តែ​ចំពោះ​មនុស្ស​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​ប៉ុណ្ណោះ។ វ៉ាក់សាំង Johnson&Johnson នេះ​ដែរ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ពី​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) និង​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​អាមេរិក (FDA) ផង​ដែរ។

៣. ​វ៉ាក់សាំង Johnson&Johnson មាន​ប្រសិទ្ធភាព​ប៉ុនណា?

Q&A: How much can Trump push a premature COVID-19 vaccine? - Los Angeles  Times

១ដូស​នៃ​វ៉ាក់សាំង Johnson&Johnson ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ថា​មាន​ប្រសិទ្ធភាព ៦៦.៩% ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ២៨ថ្ងៃ​បន្ទាប់​ពី​ចាក់​ថ្នាំ​វ៉ាក់សាំង Johnson&Johnson រកឃើញថា មាន​ប្រសិទ្ធភាព ៨៥.៤% ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំង​នឹង​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។

៤. ​វ៉ាក់សាំង Johnson&Johnson មាន​ចំណុច​អ្វី​ខុស​ប្លែក​ពី​វ៉ាក់សាំង​ដទៃ?

FDA authorises Johnson & Johnson's vaccine in the US | Financial Times

វ៉ាក់សាំង Johnson&Johnson ប្លែក​ពី​វ៉ាក់សាំង​កូវីដ ១៩​ ដទៃ ត្រង់​ថា វ៉ាក់សាំង​នេះ តម្រូវ​ឲ្យ​យើង​ចាក់​តែ ១​ដូស​តែ​ប៉ុណ្ណោះ ខុស​ពី​វ៉ាក់សាំង​ដទៃ​ដែល​តម្រូវ​ឲ្យ​ចាក់ ២​ដូស​ទើប​គ្រប់​គ្រាន់។ ទិន្នន័យ​ដែល​របស់​Jassen បង្ហាញ​ថា វ៉ាក់សាំង Johson&Johnson អាច​បង្រៀន​ប្រព័ន្ធ​ភាព​ស៊ាំ​គ្រប់​គ្រាន់ ដើម្បី​ទទួល​ស្គាល់ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា​នា​ពេល​អនាគត​បាន ទោះ​បី​ជា​មិន​ចាក់ ២ដូស ឬ​ដូស​ជំនួយ​ឡើយ។

៥. វ៉ាក់សាំង Johnson&Johnson អាច​ការពារ​វីរុស​បំប្លែង​ថ្មី​កូវីដ ១៩​ដែរ​ឬ​ទេ?

The New Humanitarian | Coronavirus vaccine trials in South Africa no 'magic  bullet'

មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​នៅ​ឡើយ​ទេ​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ប្រឆាំង​នឹង​វីរុស​បំប្លែង​កូវីដ-១៩។ ហេតុ​ដូច​នេះ ហើយ​យើង​គួរ​បន្ត​ពាក់​ម៉ាស លាង​ដៃ​ឲ្យ​ញឹកញាប់ និង​រក្សា​គម្លាត បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បាន​ខ្ជាប់ខ្ជួន​ដោយ​ខ្លួន​ឯង​បន្ថែម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ លែងព្រួយ ពេលដឹងច្បាស់ អំពី​វ៉ាក់សាំង Johnson & Johnson ដែលកម្ពុជា នឹងទទួលបានពី អាមេរិក

ចុចអាន៖ វ៉ាក់សាំង ៤ ប្រភេទ មនុស្សពេញវ័យគួរតែចាក់ ចៀសវាងហានិភ័យដែលប្រឈមនឹងការស្លាប់ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម