Connect with us

ព័ត៌មានជាតិ

គម្រោងកែលម្អឆ្នេរជ្រោយដូង​ មិនប៉ះពាល់​ដល់ការរកស៊ី​របស់អាជីវករ

បានផុស

នៅ

រដ្ឋបាលខេត្តកែប នៅថ្ងៃទី ២ ខែសីហា បានបញ្ជាក់ថា ការអនុវត្តគម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនៅតំបន់ឆ្នេរជ្រោយដូង​មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃ នៅតំបន់នេះឡើយ។

អាជ្ញាធរខេត្តកែបបញ្ជាក់ថា គម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនៅឆ្នេរជ្រោយដូង គឺជាគម្រោងរបស់រដ្ឋ​រៀបចំគោលដៅទេសចរណ៍ថ្មី និងរៀបចំសណ្ដាប់ធ្នាប់តំបន់នេះ ឱ្យកាន់តែល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋ អាជីវករ ព្រួយបារម្ភអំពីផលប៉ះពាល់ដល់កន្លែងលក់ដូររបស់ខ្លួន ខ្លាចក្រែងនៅពេលគម្រោងចាក់ដីនេះរួចរាល់ ភ្ញៀវទេសចរ និងឈប់ចូលមកកន្លែងរបស់ពួកគាត់ទៀត ដោយសារតែទីតាំងរបស់ពួកគាត់លែងជាកន្លែងជាប់មាត់សមុទ្រទៀតហើយ ហើយបារម្ភខ្លាចទីតាំងដែលពួកគាត់ធ្លាប់អាស្រ័យផលរាប់សិបឆ្នាំនេះ ត្រូវបានគេឈួសឆាយចេញជាដើម។

ដោយឡែក​ចំពោះក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ឆ្នេរជ្រោយដូងមានបំណងសុំឱ្យអាជ្ញាធរចេញលិខិតបញ្ជាក់ទទួលស្គាល់ជាផ្លូវការដើម្បីទាមទារកាន់កាប់សិទ្ធិស្របច្បាប់នៅលើទីតាំងកំពុងអាស្រ័យផលនេះរដ្ឋបាលខេត្តមិនអាចផ្ដល់ជូនបានទេ ដោយសារតែទីតាំងនេះជាដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ។

រដ្ឋបាលខេត្តបានបញ្ជាក់ជូនសាធារណជនជាថ្មីម្តងទៀតថាការអនុវត្តគម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនេះមិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃនៅតំបន់នេះឡើយ។

សូមរំឭកថា​កាលពីសប្តាហ៍មុនអាជីវក​រដែល​មាន​កញ្ចុះ​លក់ដូរ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ជ្រោយដូងជាប់​និង​រូបសំណាក​លោកយាយ​ម៉ៅ​បាន​ចេញ​មុខ​ជំទាស់​រឿង​អាជ្ញាធរ​ខេត្ត​កែបខឿនពង្រីកច្រាំងសមុទ្រនៅតំបន់រជ្រោយ​ដូងថាជាការចាក់​ដី​លប់​សមុទ្រ​ និង​បន្ត​ការ​បង្ហោះ​សា​រលើ​បណ្ដា​យ​សង្គម​ផង​ដែរ​ថា​ពួក​គាត់​លក់ដូរ​នៅ​ចំណុច​ជ្រោង​ដូង​ជិត​យាយ​ម៉ៅ​នេះ​ម្នាក់​ៗ១០ឆាំ្ន​ទៅ​២០ឆាំ្ន​ហើយ។​

ក្រុម​អាជីវក​លក់ដូរ​ទាំងអស់​ប្រមាណ៧០នាក់ព្រួយបារម្ភថាបន្ទាប់ពីអាជ្ញាធរចាក់ដីចូលសមុទ្រ​ ដែលមានប្រវែងរហូត ៧០ ម៉ែត្រនោះ តើខ្ចុះលក់ដូររបស់បួកគេ​បាន​ភ្ញៀវ​ពី​ណា​គេ​មក​អង្គុយ​កំសាន្ត​ទៀត​បើ​អត់​មាន​ទឹកសមុទ្រ​មើល​ផង​នោះ។

ពួក​គាត់ព្រួយបារម្ភ​រឿង​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់ឱ្យ​ចាក​ចេញពី​ចំណុច​ជ្រោយ​ដូង​នេះ​ព្រោះ​កន្លង​មក​ចាក់​ដី​លុបសមុទ្រ​ពង្រីក​ផ្លូវ​ទីបំផុត​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​វិនិយោគ​ទៅ​វិញ៕

ដោយ ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម