ព័ត៌មានជាតិ
ទទួលភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន ភ្លាមអាវុធហត្ថដឹកជញ្ជូនម៉ាសឆ្ពោះទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល
ភ្នំពេញ ៖ ក្រោយពីទទួលបានបទបញ្ជាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ភ្លាមៗនោះអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចថ្ងៃនេះក៏បានទទួលភារកិច្ចពីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ជួយដឹកជញ្ជូនម៉ាស ចេញពី សាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល ដើម្បីរៀបចំដឹកជញ្ជូនតាមយន្តហោះពិសេស បញ្ជូនទៅជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

នៅក្នុងបេសកកម្មលើកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយ ទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ នេះជាលើកទី២ហើយដែលកម្ពុជាបានផ្តល់អំណោយដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ទៅប្រទេសឡាវនិងប្រទេសមីយ៉ាន់ម៉ានេះ៕
ដោយ ៖ វិមាន








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


