KPT+
ប្រលោមលោកក្ដៅសាច់ «Fifty Shades» ទាំង៣វគ្គ ក្លាយជាសៀវភៅលក់ដាច់ខ្លាំងបំផុតប្រចាំទសវត្សរ៍
ស្នាដៃរបស់អ្នកនិពន្ធអង់គ្លេស E.L. James គឺប្រលោមលោក «Fifty Shades » បានក្លាយជាប្រលោមលោកជោគជ័យគួរឲ្យភ្ញាក់ផ្អើល ដោយលក់ដាច់អស់រាប់លានច្បាប់ ព្រមទាំងបង្កើតបានជារឿងភាគ២និងការសម្របជាខ្សែភាពយន្តចំនួន៣។

យោងតាម NDP BookScan ដែលប្រមូលទិន្នន័យ លក់ចេញសម្រាប់ការបោះពុម្ភផ្សាយនៅទសវត្សឆ្នាំ២០១០ «Fifty Shades» របស់ Jame ឈរនៅលំដាប់លេខរៀងទី១ ទី ២ និងទី ៣ បន្តបន្ទាប់គ្នានៅក្នុងបញ្ជីសៀវភៅដែលលក់ដាច់បំផុតក្នុងទសវត្សរ៍នេះ។

សៀវភៅប្រលោមលោក «Fifty Shades» ដំបូងបានលក់ចេញប្រមាណជា ១៥ លានក្បាល និងទី២ គឺ «Fifty Shades Darker» ដែលបោះពុម្ពក្នុងឆ្នាំ ២០១១ លក់បានប្រហែល ១០ លានក្បាលដែលធ្វើឲ្យវាក្លាយជាសៀវភៅដែលលក់ដាច់បំផុតក្នុងលំដាប់ទី២ កំឡុងឆ្នាំនោះ។ សម្រាប់ប្រភេទទី៣ «Fifty Shades Freed» ដែលត្រូវបានបោះពុម្ពផ្សាយកំឡុងឆ្នាំ២០១២ បានលក់ដាច់ចំនួន ៩ លានក្បាលដែលធ្វើឲ្យវាក្លាយជាសៀវភៅដែលលក់ដាច់បំផុតទី៣ ក្នុងទសវត្សរ៍នេះ។

James ដែលមានឈ្មោះពិតគឺ Erika Leonard បានបន្តបោះពុម្ពសៀវភៅជាច្រើនទៀតនៅក្នុងស៊េរី៖ «Grey: Fifty Shades of Grey ដែលត្រូវបានរៀបរាប់ដោយ Christian» ក្នុងឆ្នាំ២០១៥ និង «Darker: Fifty Shades Darker ដែលបានរៀបរាប់សដោយ Christian» ក្នុងឆ្នាំ ២០១៧។ ប្រលោមលោកមនោសញ្ចេតនា របស់អ្នកស្រីនៅក្នុងឆ្នាំ២០១៩នេះ «Mister» ក៏លក់ដាច់បំផុតលេខ១ ក្នុង New York Times Bestseller ផងដែរ៕

ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ សៀវភៅ ១៥ ក្បាលមានតម្លៃរាប់លានដុល្លារអាមេរិក
ចុចអាន៖ បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ