Connect with us

KPT+

សៀវភៅ ១៥ ក្បាល​​មាន​តម្លៃ​រាប់លានដុល្លារអាមេរិក

បានផុស

នៅ

អាចនិយាយបានថា មិនមែនជារឿងចាប់អារម្មណ៍សម្រាប់ប្រិយមិត្តដែលមិនចូលចិត្តអានសៀវភៅ។ ប៉ុន្តែសម្រាប់ប្រិយមិត្តដែលនិយមអាន និងស្វែងរកទិញសៀវភៅជុំវិញពិភពលោកវិញ នេះជារឿងដ៏ភ្ជាក់ផ្អើលមួយដែលមិនធ្លាប់ដឹងទាល់តែសោះ។

អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​នៅ​ពេល​អ្នក​បាន​ដឹង​តម្លៃ​សៀវភៅ​ទាំង​១៥​នេះ។ សៀវភៅខាងក្រោមនេះ តម្លៃរាប់លានដុល្លារអាមេរិក។ ហេតុអ្វីបានជាសៀវភៅទាំងអស់នេះ ថ្លៃរាប់លានដុល្លារ? មានអ្វីពិសេស?

ទាំង​អស់​នេះ​គឺ​ជា​សៀវភៅ​ដែល​មាន​ភាព​លេចធ្លោ​និង​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​សេ​ណា​​រី​យោ​ពិភពលោក។

១៥. សៀវភៅរឿង​ Beedle and Bard

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ J.K.Rowling ដែល​ជា​អ្នក​និពន្ធ​រឿង​ Harry Potter​ ជា​អ្នក​សរសេរ​ឡើង។ ​រឿង​ Beedle និងBard ​ជា​រឿង​និទាន​ដែល​ធ្វើ​ការ​បោះ​ពុម្ព​ឡើង​តែ​ចំនួន​ប្រាំពីរ​ច្បាប់​តែ​ប៉ុណ្ណោះ​ ហើយរូបភាពដែលមានក្នុងសៀវភៅនោះ គឺគូរផ្ទាល់ដោយអ្នកនិពន្ធតែម្ដង។ គ្មានអ្វីត្រូវយល់នោះទេ តាមស្នាដៃរបស់គាត់ដែលធ្លាប់ សរសេររឿង Harry Potter កន្លងមក បើយកសាច់រឿងក្នុងសៀវភៅមួយនេះ ប្រហែលជាអាចជាថតចេញជាភាពយន្ដហូលីវូដ រកលុយបានរាប់រយលានឯណោះ។

សៀវភៅនេះលក់​ក្នុង​តម្លៃ​ ៣.៩៨ លាន​ដុល្លារ (៤.៥ លាន​ដុល្លារ​នៅ​ឆ្នាំ ២០០៦)។

១៤. Rules of Basketball

Basketball គឺ​ជា​កីឡា​មួយ​ដែល​មាន​ប្រជាប្រិយ​បំផុត​នៅ​លើ​ពិភពលោក។ កីឡា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ James Naismith ក្នុង​ឆ្នាំ​ ១៨៩១។ លោក​ជា​គ្រូ​បង្វឹក​នៅ​សកលវិទ្យាល័យ​មួយ​ហើយ​គាត់​ក៏​បាន​ចងក្រង​សៀវភៅ​ក្បួន​ច្បាប់ ​Basketball នេះ​ឡើង​ដែល​លក់​ក្នុង​តម្លៃ ​៤.៣ លាន​ដុល្លារ (៤.៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦) ។

១៣. Biblia Pauperum

នេះ​គឺ​ជា​សៀវភៅ​មួយ​ដែល​បូក​បញ្ចូល​គ្នា​រវាង​ប្រវត្ដិ​សាស្រ្ត​សិល្បៈ ​និង​ព្រះ​គម្ពីរ​ក្នុង​សៀវភៅ​តែ​មួយ។ ​អ្នក​និពន្ធ​បាន​សរសេរ​ឡើង​អម​ជា​មួយ​រូប​ភាព​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​សំខាន់​ពីរ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ។ សៀវភៅនេះមាន​តម្លៃ ២.៤២ លាន​ដុល្លារ​ក្នុង​ខែ​តុលា​ឆ្នាំ ១៩៨៧។  សព្វ​ថ្ងៃ​នេះ​មាន​តម្លៃ​ប្រហែល ៥ លាន​ដុល្លារ។ វា​ជា​ច្បាប់​ចម្លង​តែ​មួយ​គត់​នៅ​សហរដ្ឋ​អាមេរិក។

១២. Traité des Arbres Fruitiers

លោក​ Henri-Louis Duhamel du Moncaeu​ ​ជា​អ្នក​វិទ្យាសាស្រ្ដ​បារាំង​ឈាន​មុខ​គេ​ម្នាក់​នៅ​គ្រា​នោះ​មុខ​វិជ្ជា​សិក្សា​របស់​លោក​គឺ​រូបវិទ្យា​វិស្វកម្ម​ និង​រុក្ខសាស្ត្រ​ដែល​លោក​សរសេរ​ពី​ច្បាប់​ធម្មជាតិ​និង​ដើម​ឈើ​ហូប​ផ្លែ​។ នៅ​ឆ្នាំ​នោះ​លោក​ត្រូវ​បាន​ស្នើ​ដោយ​បណ្ឌិត្យ​សភា​បារាំង​ឱ្យ​ស៊ើប​អង្កេត​អំ​ពី​អ្វី​ដែល​បណ្តាល​ឱ្យ​មាន​ការ​បំផ្លាញ​រុក្ខជាតិ​ដែល​មាន​ពណ៌​ខៀវ​ស្រងាត់​នៅ Gatinais។ សៀវភៅ​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៤.៥ លាន​ដុល្លារ​កាល​ពី ១០ ឆ្នាំ​មុន​ក្នុង​ឆ្នាំ​ ២០០៦។ សព្វ​ថ្ងៃ​នេះ​មាន​តម្លៃ​ប្រហែល​ ៥.៣ លាន​ដុល្លារ។

១១. First Folio

លោក William Shakespeare ​ជា​អ្នក​សរសេរ​សៀវភៅ​នេះ​ឡើង​ហើយ​ក៏​ជា​សាច់​រឿង​ដែល​ពេញ​ទៅ​ដោយ​ភាព​ឈឺចាប់​ទុក្ខ​សោកនាដកម្ម​ និង​មាន​បែប​កំប្លែង​នៅ​ក្នុង​នោះ​ផង​ដែរ។ សៀវភៅ​នេះ​រក​ប្រាក់​ចំណូល​បាន​តែ ១.២ អឺ​រ៉ូ​ក្នុង​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ។ ​ក្នុង​ឆ្នាំ​​២០១១ ​ច្បាប់​ចម្លង​មួយ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សហ​ស្ថាប​និក​ក្រុម​ហ៊ុន Microsoft គឺ​លោក Paul Allen។ វឆមាន​តម្លៃ ៦.១ លាន​ដុល្លារ (៨.២ លាន​ដុល្លារ​សព្វ​ថ្ងៃ)។

១០. Gutenberg Bible

គម្ពីរ Gutenberg ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គម្ពីរ​ Mazarin ដែល​ជា​គម្ពីរ​មួយ​ដែល​ទទួល​ការ​ដេញ​ថ្លៃ​ជា​ច្រើន​ពី​មួយ​ទៅ​មួយ​ដោយ​សារ​តែ​សោភ័ណ​ភាព​និង​សិល្បៈ​នៃ​ការ​សរសេរ​ដែល​មាន​គុណ​ភាព​និង​ទឹក​ដៃ​របស់​អ្នក​និពន្ធ​ផង​ដែរ។ ​លក់​ក្នុង​តម្លៃ ៤.៩ លាន​ដុល្លារ (១០.២ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦)។

៩. រឿង​ Canterbury

រឿង Canterbury ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្នាដៃ​និពន្ធ​របស់ Geoffrey Chaucer ច្បាប់​ចម្លង​ជាក់លាក់​មួយ​នេះ​ត្រូវ​បាន​បោះ​ពុម្ព ៧៨ ឆ្នាំ​បន្ទាប់​ពី​លោក​បាន​ទទួល​មរណភាព ១៤៧៨។ រាប់​រយ​ឆ្នាំ​ក្រោយ​មក​លោក​នៅ​តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឪពុក​នៃ​អក្សរ​សាស្ត្រ​អង់គ្លេ។ ពិត​ប្រាកដ​ណាស់​ដែល​សៀវភៅ​មួយ​នេះ​មាន​តម្លៃ​ថ្លៃ ​ព្រោះ​ថា​វា​ត្រូវ​ចំណាយ​ពេល​ជាង ២០០ ឆ្នាំ​ទម្រាំ​ទទួល​បាន​ការ​ថត​ចម្លង។ វា​លក់​ក្នុង​តម្លៃ ៧.៥ លាន​ដុល្លារ (១០.៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦)។

៨.  Les Liliacées

Les Liliacées  ត្រូវ​បាន​សរសេរ​ដោយ Pierre-Joseph Redoute ក្នុង​សតវត្ស​ទី ១៨ គាត់​ជា​វិចិត្រករ​និង​ជា​អ្នក​ជំនាញ​ផ្នែក​រុក្ខ​សាស្រ្ត​ទាំង​នេះ​ហើយ​ដែល​ជា​ជំនាញ​តែ​មួយ​គត់​ដែល​គាត់​អាច​បង្កើត​ស្នាដៃ​សិល្បៈ​នេះ​បាន។ ដោយ​សារ​តែ​មាន​ភាព​ទាក់ទាញ​របស់​សៀវភៅ​ដែល​មាន​រូប​ភាព​ផ្កា​នៅ​ក្នុង​សួន​ច្បារ ​Malmaison​ និង​មាន​ទម្ងង់​ធ្ងន់​ជាង​សៀវភៅ​ធម្មតា វាត្រូវបានដាក់​លក់​ក្នុង​តម្លៃ ៥ លាន​ដុល្លារ (១១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦)។

៧. The Birds of America

The Birds of America ជា​សៀវភៅ​ដែល​មាន​ទៅ​ដល់​បី​ក្បាល​ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ស្ថិត​ក្នុង​ចំណោម​សៀវភៅ​ទាំង ១១៩ ក្បាល​ដែល​មាន​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។ ដាក់លក់លើក​ទី​មួយ​​ក្នុង​ឆ្នាំ ២០០០ លើកទី​ពីរ​​ក្នុង​ឆ្នាំ ២០១២ លើកទី​បី​ក្លាយជាសៀវភៅ​​ចំណាត់​ថ្នាក់​លេខ៧​ នៅ​ក្នុង​តារាង​សៀវភៅ​ថ្លៃ​ជាង​គេ​នៅ​លើ​ពិភព​លោក​នា​ឆ្នាំ ២០១០។ អ្នកនិពន្ធជា​អ្នក​ជំនាញ​ខាង​វិទ្យា​ធម្មជាតិ​ និង​ជា​វិចិត្រករ​ជន​ជាតិ​អាមេរិក។ សៀវភៅ​នេះ​​សរសេរ​ឡើងដោយ​ផ្អែក​លើ​ការ​សិក្សា​យ៉ាង​ទូ​លំ​ទូ​លាយ​អំពី​បក្សី​អាមេរិក​គ្រប់​ប្រភេទ។ វាលក់​ក្នុង​តម្លៃ​ ១១.៥ លាន​ដុល្លារ (១២.៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦)។

៦. Bay Psalm Book

Bay Psalm Book ​ជាសៀវភៅនិយាយពី​ការ​បក​ប្រែ​ទំនុក​នៃ​ការ​ច្រៀង​សរសើរ​​ដ៏​ពិរោះ​។ វាមានតម្លៃ​គួរ​ឱ្យ​ភ្ញាក់​ផ្អើលគឺ ១៤.២ លាន​ដុល្លារ (១៤.៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦)។

៥. St. Cuthbert Gospel

St. Cuthbert Gospel ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​សៀវភៅសល់មកពី​សតវត្ស​ទី ៧។  សៀវភៅនេះ បាន​សរសេរ​ដើម្បី​ឧទ្ទិស​ដល់​ពួក​បរិសុទ្ធ​បន្ទាប់​ពី​មនុស្ស​ស្លាប់។ វា​មិន​គ្រាន់​តែ​មាន​តម្លៃ​នៅ​ក្នុង​ទស្សនៈ​សាសនា​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​តម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​ផង​ដែរដែល​មាន​តម្លៃ ​១៤.៣ លាន​ដុល្លារ (១៤.៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦) ។

៤. Rothschild Prayerbook

Rothschild Prayerbook ត្រូវ​បាន​គេ​ដឹង​ថា​និពន្ធ​ដោយ​វិចិត្រ​ករម្នាក់ ​ តាំង​ពី​ឆ្នាំ​ ១៥០០​មកម្លេះ។ វា​ត្រូវ​បាន​ទិញ​ពី​បណ្ណាល័យ​ជាតិ ​Austria ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​ទឹក​ប្រាក់ ១៣.៤ លាន​ដុល្លារ។ ​ឥឡូវ​នេះ​សៀវភៅ Rothschild Prayerbook​ បាន​ដាក់​នៅ​ក្នុង​បណ្ណាល័យ​ជាតិ​ក្នុង​ប្រទេស​អូស្រ្តាលី ដែល​លក់​ក្នុង​តម្លៃ ​១៣.៤ លាន​ដុល្លារ (១៩.៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦) ។

៣. Magna Carta

Magna Carta ​មាន​ន័យ​ថា​ធម្មនុញ្ញ​ដ៏​អស្ចារ្យ​ជា​ធម្មនុញ្ញ​ដែល​បង្កើត​ឡើង​ដោយ​ស្ដេច ​John ​នៃ​ប្រទេស​អង់គ្លេស។ វាត្រូវ​បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ដំបូង​បំផុត​នៅ​ទី​ក្រុង New York ។ ច្បាប់​ដើម​ត្រូវ​បាន​ព្រាង​នៅ​ឆ្នាំ ១២១៥ ។ បច្ចុប្បន្នវា​​មាន​តម្លៃ ២១.៣ លាន​ដុល្លារ។

២. Gospels of Henry the Lion

សៀវភៅ​ដែល​ថ្លៃ​ជាង​គេ​ទី ២ នៅ​លើ​ពិភពលោក​ ​Gospels of Henry the Lion និពន្ធឡើងក្រោម​បញ្ជា​របស់​ស្តេច Saint Benedict នៅឆ្នាំ ១១៧៥ ​។ វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នា​សតវត្សរ៍​ទី ១២ ដែល​មាន​ចំនួន ២៦៦ ទំព័រ​ ក្នុងនោះ ៥០ ​ទំព័រ​ពេញ​លេញ​ដោយ​គំនូរ​និង​ស្នា​ដៃ​សិល្បៈ។ ​លក់​ក្នុង​តម្លៃ ១១.៧ លាន​ដុល្លារ (២៧.៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦)។

១. Codex Leicester

Codex Leicester ​ជា​សៀវភៅ​ទស្សនា​វដ្តី​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​លោក Leonardo da Vinci ចាប់​ពី​ឆ្នាំ ១៥០០ ដែល​សរសេរ​ពី​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ចលនា​ទឹក​រហូត​ដល់​ផូស៊ីល​ និង​ពន្លឺ​ព្រះចន្ទ។ ​នៅ​ឆ្នាំ ១៩៩៤ សៀវភៅ​កត់ត្រា​នេះ​ត្រូវ​បាន​យក​ដោយ Bill Gates នៅ​ឯ​ការ​ដេញ​ថ្លៃ​កាសែត​មួយ​ក្នុង​តម្លៃជាង ៣០ លានដុល្លារ​។ លោក Bill Gates ​បាន print screen សៀវភៅ​នេះ​ ​រក្សាទុក​របស់​អេក្រង់​នៃ Windows95 របស់ Microsoft Plus ផងដែរ។ ក្នុងឆ្នាំ ២០១៦ វាកើនតម្លៃដល់ ៤៧.២ លាន​ដុល្លារ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៨ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម