កូវីដ-១៩
វ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បានមកដល់ប៉ៃលិនហើយ
ប៉ៃលិន ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ២៩០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់ជូនជាដូសទី៣ (ដូសជំរុញ) ដល់មន្ត្រីសុខាភិបាល មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកមកដល់ខេត្តប៉ៃលិន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងក្រុមការងារនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ។
ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ បើសិនយើងទាំងអស់គ្នា មិនទប់ស្កាត់ទេនោះ ដូចនេះ សូមបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធាន « ៣ ការពារ» ( ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ) និង « ៣ កុំ » ( កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ) ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួន នៅតាមទីតាំង និងពេលវេលាដែលបានកំណត់។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដូសទី៣ (ដូសជំរុញ) ដល់ មន្ត្រីសុខាភិបាល មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ តាមការជូនដំណឹង របស់រដ្ឋបាលខេត្ត៕
ដោយ ៖ សេង សុវណ្ណារិទ្ធ


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


