ព័ត៌មានជាតិ
ផាកពិន័យម្ចាស់ហាង៥កន្លែង ខណៈដែលល្មើសវិធានការរដ្ឋបាលខេត្ត
នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះផាកពិន័យទីតាំងអាហារដ្ឋានលក់ដូរចំនួន០៥កន្លែង នៅក្នុងទីរួមស្រុកអន្លង់វែង ដែលល្មើសបម្រាមការហាមឃាត់របស់រដ្ឋបាលខេត្ត ស្តីពីសារាចរណែនាំគ្រប់អាហារដ្ឋាន ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តឧត្តរមានជ័យ រាល់ការលក់ដូរត្រូវវិចខ្ចប់ មិនអនុញ្ញាតអោយហូបចុកនៅទីកន្លែងនោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ១៩ នៅក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះអនុវត្តច្បាប់នេះ មន្ត្រីជំនាញបានធ្វើការផាកពិន័យម្ចាស់តូបលក់បាយ លក់កាហ្វេនិងអាហារផ្សេងៗ ជាលទ្ធផលក្រុមការងារបានធ្វើការផាកពិន័យបានចំនួន០៥កន្លែងដោយក្នុង០១កន្លែងពិន័យ១០០០០០០រៀល(មួយលានរៀល)ទុករយៈពេលអោយ៣០ថ្ងៃ យកទៅបង់ពិន័យនៅច្រកចេញចូលតែ០១សាលាខេត្តឧត្តរមានជ័យ ១/ឈ្មោះ ស សុភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកណ្តាលលើនឃុំ/ស្រុកអន្លង់វែង។ ២/ឈ្មោះ លៀប ស៊ាងនី ភេទប្រុស អាយុ៤៨ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ/ស្រុកអន្លង់វែង។ ៣/ឈ្មោះ ហេង ហួត ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ/ស្រុកអន្លង់វែង។ ៤/ឈ្មោះទី ស៊ីថា ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ/ស្រុកអន្លង់វែង។ ៥/ឈ្មោះ សឹម វួច ជាក់ភេទប្រុស អាយុ៥៣ឆ្នាំរស់នៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងធ្វើកិច្ចសន្យាបានចំនួន០៤នាក់ ដែលមិនបានពាក់ម៉ាស់៕
អត្ថបទ ៖ ចាន់ ធី




-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


