ព័ត៌មានជាតិ
ពលរដ្ឋស្នើឱ្យអាជ្ញាធរ មានចំណាត់ការលើជនល្មើសប្រើម៉ាស៊ីនកាប់ព្រៃកោងកាង និងដើមស្មាច់ នៅឧទ្យានជាតិបូទុមសាគរ
ក្រុមប្រជាពលរដ្ឋសុំមិនបង្ហាញអត្តសញ្ញាណ បានចុះដល់ទីតាំងឧទ្យានជាតិបទុមសាគរ ស្ថិតនៅចំណុចមាត់ព្រែកតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ពួកគាត់ស្នើឱ្យអាជ្ញាធរ មានចំណាត់ការលើក្រុមជនស៊ីឈ្នួល កំពុងប្រើប្រាស់ម៉ាស៊ីនរណាយន្តកាប់ទន្រ្ទានព្រៃកោងកាង និងដើមស្មាច់តូចធំជាច្រើនហិចតា ដែលជាសកម្មភាពបំផ្លាញធម្មជាតិ។

ក្រុមប្រជានេសាទរកអនុផលព្រៃឈើ សម្រាប់ជីវភាពរស់នៅបង្ហើបថា ករណីទន្រ្ទានយកព្រៃឈើក្នុងតំបន់ការពារឧទ្យានជាតិបូទុមសាគរ គឺស្ថិតត្រង់ចំណុចព្រែកតាព្រហ្ម ចំណុចខោកតាដោក រហូតដល់ចំណុចមាត់ព្រែកតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
តាមក្រុមពលរដ្ឋសុំមិនបង្ហាញអត្តសញ្ញាណពិត និងបានចុះទៅដល់ទីតាំងកើតហេតុ អះអាងថា ដីព្រៃសម្បត្តិធម្មជាតិរបស់រដ្ឋ ដែលរងការបំផ្លិចបំផ្លាញមានទំហំជិត៥០ហិកតា ដោយមានការបោះកំណត់ព្រំប្រទល់ហ៊ុមព័ទ្ធយ៉ាងច្បាស់លាស់ទុកជាស្រេច ក្រោមរូបភាពជួលមនុស្ស ដាក់គ្រឿងចក្រលួចកាប់អារព្រៃជាបន្តបន្ទាប់តាមបញ្ជាពីម្ចាស់លុយដែលលក់ដីនៅទីនោះ។

ប្រជានេសាទ ក៏ចោទប្រកាន់ថា បទល្មើសដីព្រៃនេះ មិនអាចធ្វើតែឯកឯងបានទេ បើគ្មានការឃិតឃុបពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធ ទើបបណ្តែលបណ្តាលឱ្យមានសកម្មភាពកើតមានយ៉ាងអនាធិតេយ្យ គ្រាសម្លេងម៉ាស៊ីនរណាយន្តលាន់ឮពេញព្រៃក្នុងតំបន់ការពារឧទ្យានបូទុមសាគរដែលមិនឆ្ងាយប៉ុន្មានជា៤គីឡូម៉ែត្រពីទីស្នាក់ការឧទ្យានជាតិអណ្តូងទឹក។
ដូច្នេះពលរដ្ឋស្នើយ៉ាងទទូចដល់អាជ្ញាធរ មេត្តាចុះពិនិត្យស្រាវជ្រាវរកមុខក្រុមជនខិលខូច ព្រមទាំងនៅខាងក្រោយខ្នងបញ្ជាឱ្យប្រព្រឹត្តបទល្មើសធម្មជាតិក្នុងតំបន់ការពារយកមកផ្តន្ទាទោសតាមច្បាប់ធរមាន។

លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានទទួលស្គាល់ថាពិតជាមានការកាប់ទន្រ្ទានដីព្រៃនៅចំណុចខាងលើប្រាកដមែន តែទោះយ៉ាងណាទំហំនៃផលរងការបំផ្លាញនោះលក្ខណៈរាយប៉ាយចន្លោះគ្នាមិនដល់រាប់ហិចតាទេ ពោលគឺជិត១ហិចតាប៉ុណ្ណោះ ក្រោយពិនិត្យវ៉ាស់វែងចុចនិយាមការរបស់អាជ្ញាធរ។
លោកអភិបាលស្រុកបូទុមសាគរ ពន្យល់ដែរថា ដីព្រៃរងការបំផ្លាញពីក្រុមជនខិលខូច មិនមែនស្ថិតនៅក្នុងតំបន់ការពារបូទុមសាគរទេ គឺដីតំបន់បានកាត់ឆ្វៀលចេញដោយអនុក្រឹត្យលេខ៣០រួចហើយ ដោយរដ្ឋបាលខេត្តជាគ្រប់គ្រង។
ត្បិតលែងជាដីក្នុងតំបន់ឧទ្យានជាតិក៏ដោយ ក៏អាជ្ញាធរចាំបាច់ស្វែងរកមុខសញ្ញាជនសង្ស័យ និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់ ហើយសុំគោលការណ៍ទៅខេត្ត ដើម្បីមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។អត្តបទៈ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


