Connect with us

ព័ត៌មានជាតិ

ខេត្ដកំពង់ធំមានអ្នកឆ្លងកូវីដជាង២,៧០០នាក់ និងស្លាប់ជិត៨០នាក់

បានផុស

នៅ

ខេត្តកំពង់ធំ នៅតែមានតួលេខខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ ចូលក្នុងសហគមន៍ ដែល​ធ្វើឲ្យខេត្តនេះ មានអ្នកជំងឺកើនឡើងកាន់តែច្រើន និងមានអ្នកស្លាប់ជិត៨០នាក់។ ទន្ទឹមនឹងនេះ អ្នក​ជាសះស្បើយ ក៏មានជាបន្តបន្ទាប់ផងដែរ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្ត កំពង់ធំ មានអ្នកជំងឺកូវីដ-១៩ សរុប ២,៧២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,៥៧០នាក់ កំពុងសម្រាកព្យាបាលចំនួន១,០៧២នាក់ និងស្លាប់៧៨នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា នេះ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកឆ្លង​ជំងឺ​កូវីដ-១៩​ ថ្មីចំនួន១០៩នាក់ ជាសះស្បើយ៨នាក់ និងស្លាប់៤នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម