កូវីដ-១៩
មនុស្សជាង ៣០០ នាក់ស្លាប់ដោយសារកូវីដក្នុងខែកក្កដា
បើតាមការឱ្យដឹងពីអាជ្ញាធរមាន មនុស្សចំនួន ៣៥៨ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងខែកក្កដា។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងខែកក្កដាឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានចុះពិនិត្យសាកសព និងចេញលិខិតអនុញាតឱ្យបូជា ឬបញ្ចុះសព សរុបចំនួន ៤៩៤នាក់ ក្នុងនោះ ករណីស្លាប់ដោយសារជំងឺទូទៅមានចំនួន១៣៦នាក់ និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៣៥៨នាក់។

ពាក់ព័ន្ធនឹងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីបានចាត់ក្រុមការងារចុះពិនិត្យ និងណែនាំឲ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើត QR Code ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩- នៅតាមបណ្តាផ្សារទំនើបក្នុងរាជធានីភ្នំពេញបានចំនួន ៤៥ទីតាំង។
អាជ្ញាធរក៏បានចាត់តាំងគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យបង្អែកចំនួន ៨កន្លែង និងមណ្ឌលសុខភាព ចំនួន ៤៣ កន្លែង សម្រាប់ត្រួតពិនិត្យសុខភាព និងតាមដានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ និងប្រចាំការនៅតាម មជ្ឈមណ្ឌលចត្តាឡីស័កកម្រិត២ និងមណ្ឌលពិនិត្យ ព្យាបាលជំងឺ (TC)។
ចំពោះលទ្ធផលចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ តាមទីតាំងចំនួន ៨២កន្លែង ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អ្នកបានចាក់វ៉ាក់សាំងដូសទី១ ចំនួនសរុប ៧៦៧.៣០៣ នាក់ និងអ្នកបានចាក់វ៉ាក់សាំងដូសទី២ ចំនួនសរុប ៧៥៩.១៦៣នាក់៕ ដោយៈ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


