ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ចេញល្បាត និងប្រហារជីវិតស្រ្តី ដែលមិនស្លៀកពាក់បិទជិត
ស្ត្រីម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានក្រុមតាលីបង់សម្លាប់ ដោយសារតែនាងមិនស្លៀកសម្លៀកបំពាក់បិទជិត Burqa នៅទីសាធារណៈ។
ព័ត៌មាននេះកើតឡើង ចំពេលមានរបាយការណ៍ថា ក្រុមទាហានស្ម័គ្រស្លាប់កំពុងតាមប្រមាញ់សកម្មជននិងបុគ្គលិករដ្ឋាភិបាល និងអ្នកទាំងឡាយណាដែលធ្វើការជាមួយអង្គការលោកខាងលិច ជាពិសេសក្នុងកំឡុងពេលនៃការដួលរលំចុងក្រោយរបស់ ក្រុមតាលីបង់ក្រោយថ្ងៃទី១១ខែកញ្ញា។

រូបថតមួយសន្លឹកនៃការសម្លាប់នេះ ដែលត្រូវបានចេញផ្សាយដោយ Fox News កាលពីថ្ងៃពុធ បានបង្ហាញពីសាកសពរបស់ស្ត្រីម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម ខណៈមនុស្សជាច្រើនអង្គុយនៅជុំវិញ។
ជនរងគ្រោះ ត្រូវបានគេអះអាងថា ទទួលការប្រហារជីវិតដោយសារចេញទៅក្រៅដោយមិនមានស្លៀកពាក់ burqa ក្នុងតំបន់ Taloqan នៃខេត្ត Takhar។

ឧបទ្ទវហេតុនេះកើតឡើង បើទោះបីជាមេដឹកនាំតាលីបង់ថ្មី ផ្តល់ការធានាចំពោះសុវត្ថិភាពប្រជាជនក៏ដោយ។
លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមនេះ បាននិយាយថា ខ្លួននឹងមិនស្វែងរកការសងសឹកចំពោះអ្នកដែលបានប្រយុទ្ធប្រឆាំងនឹងខ្លួនទេ ហើយនឹងការពារសិទ្ធិរបស់ស្ត្រីអាហ្វហ្គានីស្ថាននៅក្នុងច្បាប់ Sharia។

ស្របពេលជាមួយគ្នានោះ ជនជាតិអាហ្វហ្គានីស្ថាននិងជាអតីតអ្នកម៉ៅការក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់ Fox News ថា យុទ្ធជនតាលីបង់បានវាយដំជនស៊ីវិលដែលព្យាយាមចូលអាកាសយានដ្ឋានដើម្បីគេចចេញពីប្រទេស។
ប្រភពដដែលក៏បាននិយាយផងដែរថា ក្រុមយុទ្ធជនតាលីបង់ជាច្រើននាក់ បានចេញល្បាតក្នុងតំបន់នានា ដើម្បីស្វែងរកអ្នកដែលបានជួយដល់កងទ័ពអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ដឹងទេ! ក្រុម តាលីបង់ កំពុងកាន់កាប់ប្រទេសដែលស្ថិតនៅលើស្រទាប់រ៉ែ មានតម្លៃ ១ទ្រីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


