ជីវិតកម្សាន្ដ
Jennifer Lopez ស្រាតមួយទំហឹងស្វាគមន៍បទចម្រៀងថ្មី
Jennifer Lopez នឹងចេញបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា “In The Morning” នៅថ្ងៃសុក្រនេះហើយនាងបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រនៅលើបណ្តាញសង្គមជាមួយនឹងការបង្ហាញរូបស្រាតមួយទំហឹង។
តារាចម្រៀងស្រី Jennifer Lopez បានឈានចូលវ័យ៥១ឆ្នាំកាលពីប៉ុន្មានខែមុនប៉ុន្តែនាងនៅតែបង្ហាញភាពសិចស៊ី ក្មេងល្មមៗសុំខ្មាស់។

តារាចម្រៀងប៉ុបរូបនេះបានបង្ហាញរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលធ្វើជាគម្របអាល់ប៊ុមថ្មីរបស់ខ្លួនហើយធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំងកាលពីថ្ងៃពុធ។
ក្នុងបណ្តាញសង្គម Instagram, Jennifer Lopez ឬ JLo បានបង្ហាញទៅអ្នក Follow ចំនួន១៣៣លាននាក់ជាមួយនឹងគម្របផ្លូវការដែលនាងបានស្រាតននលគោក។

តារាចម្រៀងកូនពីររូបនេះមិនបានលាក់បាំងនូវអ្វីដែលនាងធ្វើរាល់ថ្ងៃនោះទេហើយនាងពិតជាចង់បង្ហាញពីលទ្ធផលនៃការហាត់ប្រាណរបស់នាង។
រូបថតនេះបានបង្ហាញនាងបោះជើងម្ខាងទៅមុខ យកដៃមួយច្រត់ចង្កានិងដៃមួយទៀតសំយុងចុះក្រោមដើម្បីបិតបាំងកន្លែងពិសេសរបស់នាង។

នាងក៏បង្ហាញសាច់ដុំពោះកង់ៗនិងចិញ្ចៀនពេជ្រភ្ជាប់ពាក្យពីគូដណ្តឹងឈ្មោះ Alex Rodriguez ផងដែរ។
កាលពីប៉ុន្មានសប្តាហ៍មុន JLo បានថ្លែងទៅកាន់អ្នកគាំទ្ររបស់នាងពីកន្លែងហាត់ប្រាណដោយនាងបានជំរុញឲ្យពួកគេទៅបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក៕




ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


