Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ សម្តែងការអរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលផ្តល់ស្បៀងក្នុងពេលប្រយុទ្ធប្រឆាំងកូវីដ

បានផុស

នៅ


នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន សម្តែងនូវការអរគុណចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលផ្តល់ស្បៀងក្នុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្ដែងការអរគុណនេះធ្វើឡើងនាល្ងាចម្សិលមុិញខណៈចាត់តំណាងទទួល ត្រីខកំប៉ុង ចំនួន៤០០កេស រួមនឹងថវិការ២០លានរៀល ពី អ្នកនាង ចន ច័ន្ទលក្ខិណា តំណាងឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយក បុរីឡេងណាវ៉ាត់ត្រា និងលោកជំទាវ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកជំទាវ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ត្រីខកំប៉ុង និងថវិកា ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម