ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានពលរដ្ឋឱ្យឈប់ប្រើថ្នាំមួយប្រភេទសម្រាប់ព្យាបាលជំងឺកូវីដ-១៩
រដ្ឋបាលចំណីអាហារនិងឱសថ អាមេរិក (FDA) បានចេញសេចក្ដីព្រមានមួយកាលពីថ្ងៃសៅរ៍ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនប្រើថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតសម្រាប់សត្វពាហនៈដើម្បីព្យាបាលឬការពារកូវីដ-១៩នោះទេ។

ទីភ្នាក់ងារ FDA ថ្លែងៗខ្លាំងៗថា “អ្នកមិនមែនជាសេះ ហើយក៏មិនមែនជាគោដែរ។ ការប្រើថ្នាំប្រភេទនេះអាចបង្កភាពធ្ងន់ធ្ងរដល់គ្រប់គ្នាបាន។”
បើទោះបីខ្វះភស្តុតាងវិទ្យាសាស្ត្រអះអាងអំពីប្រសិទ្ធភាពថ្នាំ ivermectin ក្នុងការបន្ថយឱកាសឆ្លងវីរុសកូវីដ-១៩ឬអាចព្យាបាលជំងឺនេះក្ដី ក៏មនុស្សជាច្រើនក្នុងរដ្ឋ Mississippi បានប្រើថ្នាំ ivermectin ដើម្បីព្យាបាលកូវីដ-១៩ដោយខ្លួនឯង យ៉ាងភ្លូកទឹកភ្លូកដី។ នេះបើតាមការបញ្ជាក់ពីប្រធានការិយាល័យសុខាភិបាលរបស់រដ្ឋ លោក Thomas Dobbs ។

ដោយសារការផ្អើលតាមគ្នាថាថ្នាំ ivermectin អាចការពារកូវីដ-១៩បានស័ក្តិសិទ្ធិ បន្ទាប់ពីលេបថ្នាំរួចមនុស្សម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ក្រៅពីនោះ មនុស្សយ៉ាងហោចណាស់ ៧០ ភាគរយដែលហៅទូរសព្ទទៅមជ្ឈមណ្ឌលសុខភាព សុទ្ធតែជាអ្នកលេបថ្នាំនេះ ហើយបានពុលវា។ ពួកគេភាគច្រើនមានអាការធ្ងន់ធ្ងរដូចជា កន្ទួល ចង្អោរ ក្អួត ឈឺពោះ វង្វេងវង្វាន់ និងខ្លះមានបញ្ហារលាកថ្លើមដែលតម្រូវឱ្យមានការវះកាត់ផងដែរ។

ក្រោយកើតមានករណីបែបនេះ មន្ទីរសុខាភិបាលអង្វរកពលរដ្ឋ កុំប្រើថ្នាំ ivermectin ដែលវាផលិតសម្រាប់តែសត្វប៉ុណ្ណោះ។ ទោះបីមានករណីខ្លះគេប្រើព្យាបាលមនុស្ស តែមិនមែនចេះតែប្រើឡើយ ហើយក៏មិនមែនសម្រាប់ជំងឺកូវីដដែរ ដែលពួកគេទាំងនោះសុទ្ធសឹងការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវជាមុន។
ដោយឡែក FDA ព្រមានបន្ថែមថា ថ្នាំ ivermectin មិនមែនជាថ្នាំប្រឆាំងវីរុសកូវីដ-១៩ទេ ហើយការប្រើថ្នាំនេះក្នុងកម្រិតច្រើននឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ កាត់បន្ថយហានិភ័យនៃការឆ្លង គួរឲ្យកត់សម្គាល់
ចុចអាន៖ វៀតណាម ចាប់បានក្រុមផលិតថ្នាំ ព្យាបាលកូវីដ ក្លែងក្លាយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


