ព័ត៌មានជាតិ
ឃាត់ខ្លួនពលករខ្មែរ ១៤នាក់ ដែលត្រៀមឆ្លងដែនចូលមកកម្ពុជាវិញ
ពលករខ្មែរចំនួន ១៤ នាក់ ដែលក្នុងនោះមានទាំងក្មេងតូចៗចំនួន៥នាក់ផងនោះ ត្រូវបានកម្លាំងយោធាឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ខណៈដែលពួកគេកំពុងនាំគ្នាដើរកាត់តាមចម្ការអំពៅបម្រុងឆ្លងដែនចូលមកកម្ពុជាវិញ។

ការឃាត់ខ្លួនរបស់កម្លាំងកងរងលេខ ១២០៥ នេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចនៅទិសខាងជើងផ្សាររោងក្លឿ និងមានចម្ងាយពីអូរព្រំដែនប្រមាណ ៣០ ម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។ ពលករដែលត្រូវទាហានថៃឃាត់ខ្លួនមានចំនួន ១៤ នាក់ ក្នុងនោះមានមនុស្សប្រុស ៥ នាក់ ស្រី ៤ នាក់ ក្មេងប្រុស ៤ នាក់ និងក្មេងស្រី ១ នាក់ ដោយពួកគេកំពុងនាំគ្នាដើរកាត់តាមចម្ការអំពៅក្បែព្រំដែនដើម្បីរកច្រកចេញ ដោយខ្លះពកូនតូច ខ្លះទៀតដឹកដៃក្មេងៗផងដែរ។

ក្រោយពេលឃាត់ខ្លួនពួកគេបានសារភាពថា ពួកគេគឺជាកម្មករបោកគក់ស្បែកជើងជជុះ នៅក្នុងផ្សារឥណ្ឌូចិន ដែលជាផ្នែកមួយរបស់ផ្សាររោងក្លឿ ដោយពេលនេះក្រោយពីផ្សារត្រូវបានបិទខ្ទប់មួយរយ:រួចមក និងដោយសារពួកគេដេកចាយលុយអស់ផងនោះ ទើបសម្រេចចិត្តនាំគ្នាវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ ។

កម្លាំងយោធាថៃ ក្រោយពីបានពិនិត្យទៅលើកម្ដៅម្នាក់ៗរួចមក ក៏បានប្រគល់ទៅឲ្យកម្លាំងតម្រួតការពារព្រំដែនលេខ៣៨ ដើម្បីសាកសួរបន្ត និងត្រៀមប្រគល់ទៅឲ្យភាគីកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងការឃុំខ្លួនធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន