កូវីដ-១៩
ពុំមានបិទទីតាំងអគ្គិសនីនោះទេ បើទោះបីជាមានអ្នកវិជ្ជមានកូវីដដែលតាម្នាក់ក៏ដោយ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់នៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះថា ចំពោះអគ្គិសនីកម្ពុជា ដែលមានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ ជំងឺបម្លែងថ្មីDeltaនោះគឺត្រូវបានបញ្ជូនទៅព្យាបាលហើយ ចំណែកអ្នកដែលពាក់ព័ន្ធប្រយោល គឺត្រូវបានធ្វើចត្តាឡីស័កគោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល គឺមិនមានបិទនៅទីតាំងនោះឡើយ ដោយទីតាំងនោះត្រូវបាញ់ថ្នាំសម្លាប់មេរោគ ហើយតម្រូវឲ្យអ្នកជំនាញផ្សេងទៀតមកបន្តការងារនេះ ដើម្បីគ្រប់គ្រងអគ្គិសនីបន្ត។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យធីតា(Tyda) កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះយកសំណាកនៅអគ្គិសនីកម្ពុជា ដែលមានទីតាំងនៅអាគារខាងនៅផ្លូវលេខ៩៤វត្តភ្នំជាលទ្ធផលឃើញវិជ្ជមានជំងឺកូវីដបម្លែងថ្មីDeltaម្នាក់ បញ្ជូនទៅព្យាបាលផងដែរ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គ្រូពេទ្យធីតាបានចុះមកយកសំណាកលើមន្ត្រីធ្វើការនៅអគ្គិសនីកម្ពុជានាព្រឹកនេះ មានចំនួន១១នាក់ ក្នុងនោះស្រីម្នាក់ដោយរកឃើញវេជ្ជមានDetaម្នាក់ភេទប្រុស។

ដូច្នេះហើយអាជ្ញាធរក៏ដូចជាក្រុមគ្រូពេទ្យប្រកាសឲ្យឲ្យអ្នកទាំងអស់គ្នាដែលប៉ះពាល់ផ្ទាល់ឬប្រយោលចូលតាមដានសុខភាពរបស់ខ្លួនក្នុងរយៈពេល២១ថ្ងៃដើម្បីសុវត្ថិភាពនិងសូមពាក់ម៉ាស់រក្សាគម្លាតនឹងឧស្សាហ៍លាងសម្អាតដៃគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា៕
ដោយ ៖ រស្មី

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


