ព័ត៌មានជាតិ
ទឹកភ្លៀងធ្លាក់ពីភ្នំ បំផ្លាញផ្ទះពលករខ្មែរ កួចយកឪពុក និងកូនតូចទៅជាមួយ
សពឪពុកដែលជាពលករខ្មែរ ត្រូវបានគេប្រទះឃើញទាក់ជាប់នឹងគល់ឈើរលំធំមួយ រីឯកូនប្រុសអាយុ២ឆ្នាំ បាត់ខ្លួនតាមខ្សែទឹក ដោយរកមិនទាន់ឃើញនៅឡើយ ដោយសារជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំ។

យោងតាមគេហទំព័រក្នុងប្រទេសថៃបានផ្សព្វផ្សាយថា នៅវេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិ៤ ឃុំសំណាក់ថង ស្រុកមឿង ខេត្តរ៉ាក់យ៉ង មានជំនន់ទឹកភ្លៀងមួយបានកើតឡើង ដោយទឹកបានហូរធ្លាក់ពីលើភ្នំ ព្រមទាំងបានបោកបំផ្លាញ់ផ្ទះរបស់ពលករខ្មែរមួយខ្នង ដែលសង់នៅក្បែជើងភ្នំ បណ្តាលឱ្យបាក់បែកខ្ទេចខ្ទីទាំងស្រុង ខណ:ដែលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺទឹកបានកួចយកឪពុក និងកូនប្រុសអាយុ ២ ឆ្នាំ ដែលពួកគេគឺជាពលករខ្មែរ ទៅជាមួយផងដែរ ចំណែកស្ត្រីជាម្តាយបានរងរបួសដោយសារកប់នៅក្នុងភក់។

នៅពេលនោះទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ បានតាមរកឪពុក និងកូនដែលបានបាត់ខ្លួនទៅតាមទឹក ទីបំផុតក៏បានឃើញសពឪពុកដែលមានឈ្មោះ ឆាយ អាយុ ២២ ឆ្នាំ បានស្លាប់ជាប់នឹងគល់ឈើធំមួយក្នុងសភាពគ្មានសម្លៀក បំពាក់ដោយសារទឹកវាយបំផ្លាញ ដោយឡែកកូនប្រុសអាយុ ២ ឆ្នាំ គឺរកមិនទាន់ឃើញនៅឡើយ ដោយសារតែទឹកកំពុងហូរបន្តកាត់ទីប្រជុំជនក្នុងឃុំ សំណាក់ថង នៅឡើយ។
តាមការរៀបរាប់ពីលោក កួន ដែលត្រូវជាឪពុកបង្កើតរបស់សពបាននិយាយថា ពួកគេបានសង់ផ្ទះនៅជើងភ្នំដូចគ្នាតែនៅឆ្ងាយពីគ្នា ដោយមានការងារជាអ្នកចៀជ័រកៅស៊ូ។

លោកបានបន្តថា នៅយប់កើតហេតុប្រហែងជាម៉ោង១ រំលងអាធ្រាត្រ គឺមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងលុះពេលទៀបភ្លឺក៏ឮសន្ធឹកទឹកធ្លាក់ពីលើភ្នំតែម្តង ហើយក៏បានកួចចំផ្ទះកូនរបស់ខ្លួនទៅជាមួយ។
សមត្ថកិច្ចបានសន្និដ្ឋានថា កូនប្រុសអាចត្រូវឪពុកឱបជាប់នឹងទ្រូង ពេលទឹកកួច ហើយក៏ត្រូវរបូតទៅវិញពេលដែលខ្លួនបានស្លាប់ជាប់នឹងគល់ឈើ ឯកូនប្រុសក៏អាចត្រូវខ្សែទឹកកួចនាំយកទៅបន្តទៀត ដោយពេលនេះ ទាំងពលរដ្ឋក៏ដូចជាសមត្ថកិច្ចកំពុងតាមរកនៅឡើយ៕
អត្ថបទ៖សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី