ព័ត៌មានជាតិ
ADB ផ្តល់កម្ចី៧០លានដុល្លារ ដើម្បីពង្រឹងតម្លៃផលិតផលកសិកម្ម នៅខេត្តចំនួន៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន៧០ លានដុល្លារអាមេរិក ដើម្បីពង្រឹង សមត្ថភាព កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន៦នៅកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយ ចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ដែលគម្រោងនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ ដល់សហករណ៍ កសិកម្មចំនួន២៣០ និងសហគ្រាសកសិកម្មចំនួន៥០ ក្នុងខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ។
លោក Takeshi Ueda សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិ និងកសិកម្មបានថ្លែងថា “កសិកម្មអាច ចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ប្រសិនបើ សហគ្រាសកសិកម្មធុនតូចនិងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមាន តម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុងនិងក្រៅប្រទេស ។ ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណ ភាពខ្ពស់នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីជនបទ”។
ដោយមានពលរដ្ឋកម្ពុជា ប្រមាណ៧៦ ភាគរយ រស់នៅតាមតំបន់ជនបទ កសិកម្មរួមចំណែក២០,៧ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប (GDP) និង ៣១,២ភារយ ដល់ការងារសរុបក្នុងឆ្នាំ២០១៩។

ឧស្សាហកម្មនេះ បានកើនឡើងជាមធ្យម១,៧ ភាគរយ ជារៀង រាល់ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ។ ផលិតផលកសិកម្មកែច្នៃ បច្ចុប្បន្នមានចំនួនត្រឹមតែ៤.០ភាគរយ នៃ GDP ដោយសារតែកង្វះផលិតផលចម្រុះ ដែលផ្តល់តម្លៃបន្ថែម។ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ព្រមទាំងកាត់បន្ថយប្រាក់ ចំណូល និងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។

គម្រោងនេះ នឹងជួយសម្រួលដល់ការទទួលបានឥណទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ១០ភារយ នៃហិរញ្ញប្ប ទានផ្លូវការសរុប។
គម្រោងនេះ នឹងអនុវត្តប្រភេទហិរញ្ញវត្ថុ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទាន ជាដើម។
គម្រោងនេះ នឹងគាំទ្រគំនិតផ្តួចផ្តើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀង អាហារ ក្នុងខ្សែសង្វាក់តម្លៃសម្រាប់ ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និង សាច់មាន់ស្រែ។ វានឹងជួយឱ្យសហករណ៍ កសិកម្ម អនុវត្តសកម្មភាពកសិកម្មបានល្អ និងធ្វើឱ្យប្រសើរ នូវមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ ដើម្បី ទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះ រាំងស្ងួត ធន់នឹងជំងឺ ក៏ដូច ជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។
លើសពីនេះទៀត គម្រោងនេះ នឹងជួយ កែលម្អផ្លូវជនបទប្រវែង១១០ គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង។ គម្រោងនេះ នឹងសាកល្បងនូវយន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន៥ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund)៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


