សុខភាព
ទោះស្រដៀងផ្តាសាយមែន តែរោគសញ្ញាសំខាន់ចំនួន ២ បញ្ជាក់ថា អ្នកកើតកូវីដហើយ
មនុស្សសឹងតែគ្រប់គ្នាតែងតែយល់ច្រឡំរោគសញ្ញាជំងឺផ្តាសាយជាមួយកូវីដ-១៩ ហើយគិតថា ការក្អកជាប់ឬគ្រុនក្តៅខ្លាំង គឺជារោគសញ្ញាចម្បងនៃជំងឺកូវីដ-១៩ ប៉ុន្តែមិនមែនអ៊ីចឹងទេ។

ក្រុមអ្នកស្រាវជ្រាវមកពីកម្មវិធីសិក្សាកូវីដ ZOE នៅឯសាកលវិទ្យាល័យ King’s College London ចក្រភពអង់គ្លេស បានរកឃើញរោគសញ្ញាធំបំផុតចំនួន ដែលជឿជាក់ថា អ្នកមានភាគរយខ្ពស់ថាពិតជាកើតកូវីដ បើសិនជាចេញរោគសញ្ញាបែបនេះមែន។
រោគសញ្ញានោះ គឺជាការបាត់បង់ក្លិន ឬរសជាតិ។

ក្រុមនេះបានអះអាងថា អ្នកដែលមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងពីរនេះ ពិតជាមានលទ្ធភាពឆ្លងវីរុសកូវីដ ច្រើនជាងអ្នកដែលគ្មានរោគសញ្ញាបែបនេះ ដល់ទៅ១៧ដងឯណោះ។
ពេលជំងឺរាតត្បាតផ្ទុះឡើងដំបូង កម្មវិធីនេះ បានប្រើប្រាស់របាយការណ៍រោគសញ្ញានិងការធ្វើតេស្តពីអ្នកចូលរួមរាប់លាននាក់ ដើម្បីបញ្ជាក់ថា អាការបាត់បង់ក្លិន បាត់បង់រសជាតិ គ្រុនក្តៅនិងក្អក ពិតជាអាចព្យាករណ៍ថា នរណាមានផ្ទុកមេរោគដោយមិនចាំបាច់ធ្វើតេស្ត។

ហើយប៉ុន្មានខែក្រោយមក ការស្រាវជ្រាវចុងក្រោយនៅតែបង្ហាញថា ការផ្លាស់ប្តូរក្លិននិងរសជាតិ នៅតែជារោគសញ្ញាសំខាន់ ជាពិសេសប្រសិនបើអ្នកមិនបានទៅធ្វើតេស្ត។
ក្រុមនេះបាននិងកំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ដើម្បីប្រមូលទិន្នន័យពីរលកទីមួយ ហើយប្រៀបធៀបវាជាមួយទិន្នន័យវិទ្យាសាស្ត្ររបស់សហគមន៍បរទេសដទៃទៀត ដើម្បីមើលថាតើរោគសញ្ញាដូចគ្នានេះ មាននៅក្នុងចំនួនប្រជាជនផ្សេងគ្នាដែរឬក៏អត់។

ពួកគេបានពិនិត្យរបាយការណ៍របស់អ្នកឆ្លើយសំណួរជាង ១០ លាននាក់ចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ និងវិភាគលើការធ្វើតេស្តកូវីដជាងកន្លះលាននាក់ ហើយរកឃើញថា ការបាត់ក្លិនឬរសជាតិ គឺកើតមានច្រើនបំផុត ចំពោះអ្នកឆ្លងមេរោគកូវីដនៅគ្រប់វេទិកា តំបន់និងប្រជាជន។
លើសពីនេះទៅទៀត ការបាត់បង់ក្លិនឬរសជាតិ គឺជារោគសញ្ញាកើតច្រើនបំផុត ដោយមិនគិតពីអាយុ ភេទឬភាពធ្ងន់ធ្ងរនៃជំងឺឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ មានអាការទាំងនេះបញ្ជាក់ថា កូវីដ ចូលវាយលុកដល់ សួតរបស់អ្នកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


