ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនថ្មីមួយទៀត ឆ្លងលឿន និងធន់អង់ទីគ័រពីការចាក់វ៉ាក់សាំងជាងប្រភេទដើម
អ្នកស្រាវជ្រាវមួយក្រុមនៅអាហ្វ្រិកខាងត្បូងបានរកឃើញវីរុសបំប្លែងខ្លួនថ្មី ហើយវាអាចឆ្លងលឿន និងធន់អង់ទីគ័រប្រឆាំងកូវីដដែលដុះចេញពីការចាក់វ៉ាក់សាំង ជាងប្រភេទដើមទៅទៀត ។

វីរុសបំប្លែងខ្លួនថ្មីនេះជាប្រភេទ C.1.2 ត្រូវបានកំណត់ដោយក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិជំងឺឆ្លង KwaZulu-Natal ។ វាត្រូវបានគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនៅខែឧសភា ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក បានលេចចេញនៅតាមបណ្តាប្រទេសនានានៅទូទាំងពិភពលោក រួមមានចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ម៉ូរីស នូវែលសេឡង់ អង់គ្លេស ព័រទុយហ្គាល់ និងស្វីស ។
នៅក្នុងសិក្សាមួយដែលត្រូវបានគេបង្ហោះទៅគេហទំព័រ medRxiv.org បានឲ្យដឹងថា ពូជថ្មីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគេចពីអង់ទីគ័រថ្នាក់ទី ៣ នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង ។

ពូជ C.1.2 ក៏ត្រូវបានគេនិយាយផងដែរថា មានអត្រាវិវត្តប្រហែល ៤១.៨ ក្នុងមួយឆ្នាំ ពោលស្ទើរតែច្រើនជាងទ្វេដងជាងវីរុសបំប្លែងខ្លួនផ្សេងទៀត ។
ពូជថ្មីនេះត្រូវបានគេនិយាយថា វិវត្តពីវីរុសបំប្លែងខ្លួន C.1 ដែលជាខ្សែស្រឡាយមួយក្នុងចំណោមពូជជាច្រើនដែលគ្របដណ្តប់លើរលកដំបូងនៃការឆ្លងវីរុស SARS-Cov-2 នៅអាហ្វ្រិកខាងត្បូង ហើយត្រូវបានគេរកឃើញចុងក្រោយនៅក្នុងប្រទេសនេះនៅខែមករា ឆ្នាំ ២០២១ ។

ចាប់តាំងពីពេលនោះមក វាត្រូវបានគេរកឃើញនៅទូទាំងខេត្តភាគច្រើននៅអាហ្វ្រិកខាងត្បូង និងនៅក្នុងប្រទេសចំនួន ៧ នៅទ្វីបអាហ្រ្វិក អឺរ៉ុប អាស៊ី និងអូសេអានី ។
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍មុនប្រហែល ១៧.៦ ភាគរយនៃប្រជាជនអាហ្វ្រិកខាងត្បូងចំនួន ៥៨.៥៦ លាននាក់ ត្រូវបានចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


