ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងកាត់ផ្ដាច់ការផ្ដល់ជំនួយសម្រាប់អាហ្វ្រិកខាងត្បូង
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងកាត់ផ្តាច់ការផ្តល់មូលនិធិសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥ លោក ត្រាំ បានរៀបរាប់ថា «ក្រុមមនុស្សមួយចំនួន» នៅអាហ្វ្រិកខាងត្បូង កំពុងត្រូវបានគេធ្វើបាបយ៉ាងធ្ងន់ធ្ងរ ហើយការកាត់ផ្ដាច់មូលនិធិនឹងត្រូវដកចេញវិញ លុះត្រាណាតែមានការស៊ើបអង្កេតលើបញ្ហានេះ។
លោក ត្រាំ បានបញ្ជាក់ថា៖ «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងធ្វើបាបមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនឹងមិនគាំទ្រទេ យើងនឹងធ្វើសកម្មភាព។ ខ្ញុំក៏នឹងកាត់ផ្តាច់ការផ្តល់មូលនិធិនាពេលអនាគតទាំងអស់ដល់អាហ្វ្រិកខាងត្បូង រហូតដល់ការស៊ើបអង្កេតពេញលេញអំពីស្ថានភាពនេះត្រូវបានបញ្ចប់»។
ស្ថានទូតអាហ្រ្វិកខាងត្បូងនៅវ៉ាស៊ីនតោនឌីស៊ី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។
ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញថា មហាអំណាចពិភពលោកមួយនេះបានផ្ដល់មូលនិធិជិត ៤៤០លានដុល្លារជាជំនួយដល់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០២៣។
កាលពីខែមុន ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយថា លោកមិនព្រួយបារម្ភអំពីទំនាក់ទំនងជាមួយលោក ត្រាំ នោះទេ។ លោកបានបន្ថែមថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិក បន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ហើយទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលថ្មីរបស់លោក ត្រាំ។
ក្នុងអំឡុងពេលរដ្ឋបាលដំបូង លោក ត្រាំ បានថ្លែងថា អាមេរិកនឹងស៊ើបអង្កេតការសម្លាប់កសិករស្បែក ស ក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងការកាន់កាប់ដីធ្លីដោយហិង្សា។ ប៉ុន្តែ អាហ្វ្រិកខាងត្បូង បានច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ហើយថាវាជាការផ្តល់ព័ត៌មានខុស៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


