ព័ត៌មានអន្ដរជាតិ
អាហ្រ្វិកខាងត្បូងនឹងបន្តសំណុំរឿង ICJ ប្រឆាំងនឹងអ៊ីស្រាអែល ទោះបីមានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានបញ្ជាក់ថា សំណុំរឿងក្ដីប្រល័យពូជសាសន៍របស់ប្រទេសប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងដំណើរការបន្ត ទោះបីជាមានការប្រកាសបទឈប់បាញ់នៅហ្គាហ្សាថ្មីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ខែតុលា។

ថ្លែងក្នុងសភាកាលពីថ្ងៃអង្គារ លោក Ramaphosa បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកនឹងមិនមានការពាក់ព័ន្ធលើបណ្ដឹងនេះនៅចំពោះមុខតុលាការ ICJទេ។
គួររម្លឹកថាអាហ្រ្វិកខាងត្បូងបានប្តឹងករណីនេះក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។ រដ្ឋាភិបាលប្រទេសនេះបានដាក់ឯកសារ ៥០០ ទំព័រទៅតុលាការក្នុងខែតុលា ឆ្នាំ២០២៤ ហើយអ៊ីស្រាអែលតម្រូវឱ្យឆ្លើយតបនៅថ្ងៃទី ១២ខែមករា ឆ្នាំ ២០២៦។ សវនាការផ្ទាល់មាត់ត្រូវបានព្យាការណ៍ថានឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៧ ជាមួយនឹងការកាត់ក្តីចុងក្រោយដែលរំពឹងទុកនៅចុងឆ្នាំ ២០២៧ ឬដើមឆ្នាំ ២០២៨។
ICJ បានចេញវិធានការបណ្ដោះអាសន្នរួចហើយ ដោយបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ទោះបីជាទាំងនេះភាគច្រើនត្រូវបានអ៊ីស្រាអែលមិនអើពើក៏ដោយ។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ ២០២៣
ប្រទេសជាច្រើន រួមទាំងអេស្ប៉ាញ អៀរឡង់ តួកគី និងកូឡុំប៊ី ក៏បានចូលរួម ឬសម្តែងការគាំទ្រចំពោះសំណុំរឿង ICJ របស់អាហ្វ្រិកខាងត្បូងដែរ។ លើសពីនេះអាហ្រ្វិកខាងត្បូងសហការដឹកនាំ The Hague Group ដែលជាសម្ព័ន្ធដែលបង្កើតឡើងនៅដើមឆ្នាំ ២០២៥ ដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវតាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូតទៀតផង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


