ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា លោកនឹងមិនចូលរួមកិច្ចប្រជុំ G20 នាពេលខាងមុខនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះទេ ដោយចោទប្រកាន់រដ្ឋាភិបាលម្ចាស់ផ្ទះអំពីរបៀបវារៈ «ប្រឆាំងអាមេរិក»។

ការលើកឡើងរបស់មន្ត្រីការទូតកំពូលអាមេរិកកាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥ ធ្វើឡើងរយៈពេល២ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ការផ្តល់មូលនិធិដល់ប្រទេសអាហ្វ្រិកមួយនេះ។
ក្នុងការប្រកាសនៅលើបណ្ដាញសង្គម X លោក Rubio បាននិយាយថា លោកនឹងធ្វើពហិការកិច្ចពិភាក្សា G20 របស់រដ្ឋមន្ត្រីការបរទេសនៅទីក្រុង Johannesburg ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែកុម្ភៈ។
លោក Rubio បានបន្ថែមថា៖ «អាហ្រ្វិកខាងត្បូងកំពុងធ្វើរឿងអាក្រក់ណាស់។ ការដកហូតកម្មសិទ្ធិឯកជន។ ការប្រើប្រាស់ G20 ដើម្បីលើកកម្ពស់ “សាមគ្គីភាព សមភាព និងនិរន្តរភាព”។ និយាយម្យ៉ាងទៀត DEI និងការប្រែប្រួលអាកាសធាតុ»។
DEI ឬហៅថា ក្របខណ្ឌការងារនៃភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល បានរងការវាយប្រហារជាញឹកញយដោយលោក ត្រាំ ចាប់តាំងពីប្រធានាធិបតីរូបនេះបានត្រឡប់ទៅកាន់សេតវិមានវិញកាលពីខែមុន។
លោក Rubio បានបញ្ជាក់ថា៖ «ការងាររបស់ខ្ញុំគឺដើម្បីជំរុញផលប្រយោជន៍ជាតិរបស់អាមេរិក មិនមែនខ្ជះខ្ជាយលុយអ្នកបង់ពន្ធ ឬបញ្ឆិតបញ្ឆៀងប្រឆាំងអាមេរិកឡើយ»។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អាហ្រ្វិកខាងត្បូងកំពុង «រឹបអូស» ដី ហើយបាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យល់ពីគោលនយោបាយកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាលរបស់លោកទៅកាន់សមភាគីសហរដ្ឋអាមេរិក។
សូមរឭកថា នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានរៀបរាប់ថា «ក្រុមមនុស្សមួយចំនួន» នៅអាហ្វ្រិកខាងត្បូង កំពុងត្រូវបានគេធ្វើបាបយ៉ាងធ្ងន់ធ្ងរ ហើយការកាត់ផ្ដាច់មូលនិធិនឹងត្រូវដកចេញវិញ លុះត្រាណាតែមានការស៊ើបអង្កេតលើបញ្ហានេះ។
លោក ត្រាំ បានបញ្ជាក់ថា៖ «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងធ្វើបាបមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនឹងមិនគាំទ្រទេ យើងនឹងធ្វើសកម្មភាព។ ខ្ញុំក៏នឹងកាត់ផ្តាច់ការផ្តល់មូលនិធិនាពេលអនាគតទាំងអស់ដល់អាហ្វ្រិកខាងត្បូង រហូតដល់ការស៊ើបអង្កេតពេញលេញអំពីស្ថានភាពនេះត្រូវបានបញ្ចប់»។
ក្នុងអំឡុងពេលរដ្ឋបាលដំបូង លោក ត្រាំ បានថ្លែងថា អាមេរិកនឹងស៊ើបអង្កេតការសម្លាប់កសិករស្បែក ស ក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងការកាន់កាប់ដីធ្លីដោយហិង្សា។ ប៉ុន្តែ អាហ្វ្រិកខាងត្បូង បានច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ហើយថាវាជាការផ្តល់ព័ត៌មានខុស៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ នឹងកាត់ផ្ដាច់ការផ្ដល់ជំនួយសម្រាប់អាហ្វ្រិកខាងត្បូង
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


