ព័ត៌មានអន្ដរជាតិ
ស្តាប់ភាសារបស់លោក បៃដិន ប្រាប់លោក Ghani មុនអាហ្វហ្គានីស្ថានធ្លាក់ទៅតាលីបង់
ជំនួបតាមទូរសព្ទរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងសមភាគីអាហ្វហ្គានីស្ថានមុនពេលតាលីបង់កាន់កាប់ប្រទេស មេដឹកនាំទាំងពីរបានពិភាក្សាពីជំនួយយោធា យុទ្ធសាស្ត្រនយោបាយ និងវិធីសាស្ត្រផ្ញើសារ ប៉ុន្តែទាំងលោក បៃដិន និងលោកប្រធានាធិបធី Ashraf Ghani ទំនងជាយល់ដឹង ឬត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់បន្ទាន់នៃប្រទេសទាំងមូលដែលនឹងធ្លាក់ទៅដៃក្រុមសកម្មប្រយុទ្ធ។ នេះបើយោងតាមអត្ថបទដែលត្រូវបានពិនិត្យដោយ Reuters បានបង្ហាញ។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នារយៈពេល១៤នាទីកាលពីថ្ងៃទី២៣ ខែកក្កដា។ នៅងថ្ងៃទី១៥ ខែសីហា លោក Ghani បានភៀសខ្លួនទៅក្រៅប្រទេស ហើយតាលីបង់ចូលទៅកាន់រដ្ឋធានីកាប៊ុល។ ចាប់តាំងពីនោះមក មនុស្សរាប់ពាន់ត្រូវបានជម្លៀសចេញ ហើយកងទ័ពអាមេរិក១៣នាក់ និងជនជាតិអាហ្វហ្គានីស្ថានរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះកាប៊ុលកំឡុងពេលអាមេរិកកំពុងប្រតិបត្តិការជម្លៀសមនុស្សចេញទាំងចលាចល។
ទីភ្នាក់ងារសារព័ត៌មាន Reuters ពិនិត្យឡើងវិញនូវខ្លឹមសារអត្ថបទនៃការជជែកតាមទូរសព្ទរបស់ប្រធានាធិបតីទាំងពីរ និងបានស្តាប់សំឡេងសន្ទនាគ្នា។ សម្ភារៈនៃកិច្ចសន្ទនាត្រូវបានផ្តល់ក្នុងលក្ខខណ្ឌអនាមិកដែលជាប្រភពមិនត្រូវបានអនុញ្ញាតឲ្យចែកចាយ។
ក្នុងការតេទូរសព្ទ លោក ចូ បៃដិន នឹងជំនួយ ប្រសិនបើលោក Ghani មានផែនការអាចគ្រប់គ្រងស្ថានការណ៍រីករាលដាលនៅអាហ្វហ្គានីស្ថាន។ «យើងនឹងបន្តផ្តល់ជំនួយផ្លូវការអាកាសយ៉ាងដិតដល់ ប្រសិនបើយើងដឹងពីអ្វីដែលជាផែនការ»។ លោក បៃដិន បាននិយាយ។ ប៉ុន្មានថ្ងៃមុនពេលតេទូរសព្ទ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារផ្លូវអាកាសដើម្បីគាំទ្រដល់កម្លាំងទ័ពអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយត្រូវបានតាលីបង់និយាយថាជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពដូហា។
លោកប្រធានាធិបតីអាមេរិកក៏បានផ្តល់ដំបូន្មានដល់លោក Ghani ឲ្យទិញដើម្បីឲ្យអាមេរិកទទួលការទិញរបស់អាហ្វហ្គានីស្ថានដ៏មានសក្តានុពលសម្រាប់យុទ្ធសាស្ត្រយោធាទៅខាងមុខ និងបន្ទាប់មកដាក់អ្នកចម្បាំងដើម្បីទទួលខុសត្រូវចំពោះការប្រឹងប្រែងដោយសំអាងទៅលើរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Bismillah Khan Mohammadi។
លោក បៃដិន បានកោតសរសើរយ៉ាងខ្លាំងពីកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថាន ដែលបានហ្វឹកហាត់ និងឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ លោកបានប្រាប់លោក Ghani ថា ៖«លោកមានយោធាដ៏ល្អបំផុតយ៉ាងច្បាស់។ លោកមានកម្លាំងទ័ពបំពាក់ដោយអាវុធទំនើប ៣០ម៉ឺននាក់ ធៀបនឹងកម្លាំងគូប្រជែង៧ទៅ៨ម៉ឺននាក់ប៉ុណ្ណោះ ហើយពួកគេច្បាស់ជាមានសមត្ថភាពប្រយុទ្ធបានល្អ»។
ប៉ុន្មានថ្ងៃក្រោយមក យោធាអាហ្វហ្គានីស្ថានចាប់ផ្តើមឈប់ទូទាំងខេត្តនៅក្នុងប្រទេសដោយមានការប្រយុទ្ធតិចតួចប៉ុណ្ណោះប្រឆាំងនឹងតាលីបង់។
ភាគច្រើននៅក្នុងជជែកតាមទូរសព្ទ លោក បៃដិន បានផ្តោតលើអ្វីដែលលោកហៅថា បញ្ហាយល់ឃើញរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ «ខ្ញុំមិនត្រូវការប្រាប់លោកទេពីការយល់ឃើញជុំវិញពិភពលោក និងនៅក្នុងផ្នែកនៃអាហ្វហ្គានីស្ថាន ខ្ញុំជឿថា តើអ្វីនឹងមិនដំណើរការល្អទេក្នុងការប្រយុទ្ធជាមួយតាលីបង់»។ លោក បៃដិន មានប្រសាសន៍បែបនេះនិងបន្តថា ៖«មានតម្រូវការមួយ ថាតើវាជាការពិត ឬអត់ មានតម្រូវការពីការឆ្លុះបញ្ចាំងពីអនាគតផ្សេង»។
លោក បៃដិន ប្រាប់លោក Ghani ថា ប្រសិនបើឥស្សរជននយោបាយល្បីៗរបស់អាហ្វហ្គានីស្ថាននឹងធ្វើសន្និសីទកាសែតរួមគ្នា ពីការគាំទ្រយុទ្ធសាស្ត្រយោធាថ្មី«នោះនឹងផ្លាស់ប្តូរការយល់ឃើញ ហើយនោះនឹងផ្លាស់ប្តូររឿងអាក្រក់ជាច្រើនតាមខ្ញុំគិត»។
ពាក្យសំដីរបស់មេដឹកនាំអាមេរិកបានបង្ហាញថា លោកមិនបានគិតទុកជាមុនអំពីការបះបោរដ៏ធំ និងការដួលរលំដែលនឹងកើតមានឡើងក្នុងរយៈពេល២៣ថ្ងៃក្រោយ។ លោក បៃដិន លើកឡើងថា ៖«យើងនឹងបន្តប្រយុទ្ធខ្លាំងក្លា បែបការទូត នយោបាយ សេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រាកដថា រដ្ឋាភិបាលរបស់លោកនឹងមិនត្រឹមតែរស់ទេ ប៉ុន្តែថែមទាំងរឹងមាំ និងរីកចម្រើនទៀតផង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ