Connect with us

KPT+

ឧបករណ៍តេស្តរួចជាសំរាមឆ្លង កុំបោះចោលផ្ដេសផ្ដាស ប្រយ័ត្នរាលដាលវីរុសដល់អ្នកជុំវិញ

បានផុស

នៅ

បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យធ្វើតេស្តរកមេរោគកូវីដ -១៩ តាមរយៈឧបករណ៍ធ្វើតេស្តរហ័សដោយខ្លួនឯងនៅផ្ទះ វាក្លាយជារឿងងាយស្រួល ក្នុងការធ្វើតេស្តរកមេរោគនេះ ហើយ​ក៏​មិន​បាច់​ប្រថុយ​ប្រជ្រៀត​ជាមួយ​ហ្វូង​មនុស្ស​ដូច​មុន​ទេ។

ប៉ុន្តែ​តើអ្នកដឹងទេថា ​ឧបករណ៍​តេស្ត​នេះ បន្ទាប់​ពីប្រើរួចនឹង​ក្លាយ​ជា“ សំរាម​ឆ្លង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុសាសន៍ ៣ ជំហាន​ងាយៗ​ ដើម្បី​អនុវត្ត បន្ទាប់ពីប្រើ​ឧបករណ៍​តេស្ត​រហ័សរួចរាល់។

ខាងក្រោមនេះ ជារបៀបបោះចោល​ឧបករណ៍​តេស្ត​រហ័សតាមវិធីត្រឹមត្រូវ មុន​ចាកចេញ​ពីជំងឺ ៖

១ សម្លាប់​មេរោគ

បន្ទាប់​ពី​យើង​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​រក​មេរោគកូវីដតាមរយៈ អង់ទីហ្សែន Rapid Test  ឬ អង់ទីហ្សែន SD  Biosensor  ទោះបីជា​ម៉ាស៊ីន​បង្ហាញ​ថា​ យើង​មាន​សុវត្ថិភាព​ឬ​រក​ឃើញ​មានឬ​អត់​ក៏​ដោយ​ មុន​នឹង​ដាក់​វាចូល​ក្នុង​ថង់​សំរាម ​ត្រូវ​តែ​សម្លាប់​មេរោគ​ជាមួយ​អាល់កុល​ឬ​សារធាតុ bleach ជាមុន​សិន​ ដើម្បី​ប​ង្កើតការជឿជាក់​លើ​ភាព​ស្អាត​ មុន​នឹង​ទៅ​ដល់​ដៃអ្នក​ប្រមូល​សំរាម។

២ ដាក់​ដោយ​ឡែក​ពី​គ្នា

សូម្បី​តែ​យើង​បាន​​បាញ់​អាកុល​លើ​ឧបករណ៍​តេស្ត​រួច​ និង​បាន​ប្រាកដ​ចិត្ត​ថា​វា​គ្មាន​មេរោគ ប៉ុន្តែ​វា​មិន​មែន​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កាក​សំណល់​ទូទៅ​ឡើយ។ ការ​បោះ​ចោល​ទៅ​ក្នុង​ធុង​សំរាម​តែ​មួយ ​ជាមួយ​សំណល់​ក្រដាស​ សំណល់​អាហារ​ បើ​ទោះ​បី​គ្មាន​មេរោគ​ឬ​ស្អាត​ប៉ុណ្ណា​ក៏ដោយ​ វា​នៅ​តែ​ជា​ឧបករណ៍​ដែល​មាន​មេរោគ។

បន្ទាប់​ពីប្រើ​រួច ​សូម​ដាក់​វា​នៅ​ថង់​មួយ​ដាច់​ដោយ​ឡែក​ផ្សេង​គ្នា​ ហើយ​ចង់​មាត់​ថង់​ឲ្យ​ជាប់​បាន​ល្អ។ សរសេរ​នៅ​ផ្នែក​ខាង​មុខ​នៃ​ថង់​នោះ​ថា​ ជា“ កាកសំណល់​ឆ្លង” ហើយ​បន្ទាប់​មក ​ដាក់​វា​ដោយឡែក​ពី​គ្នា​នៅកន្លែង​ប្រមូល​សំរាម​ទូទៅ។ យក​មក​ទម្លាក់​នៅ​ក្នុង​ធុង​សំរាម​ ដែល​កំណត់​ជា​ពិសេស ​សម្រាប់​កាក​សំណល់​ឆ្លង។

៣ លាង​សម្អាត​ដៃ​របស់​អ្នក

បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ហើយ ​បោះ​វា​ចោល​ក្នុង​ធុង​សំរាម​ឆ្លង ពេល​ត្រលប់​មក​ផ្ទះ​វិញ ​សូម​លាង​ដៃ​រ​បស់​អ្នកភ្លាមៗ ជាមួយសាប៊ូនិងទឹក។

កូវីដ ១៩ គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់ ​ដែល​មនុស្ស​គ្រប់រូប​មិន​ចង់​ជួប​ឡើយ។ ដូច្នេះ​មនុស្ស​ដែល​មិន​មាន​កិច្ចការ​សំខាន់​ត្រូវ​ចេញ​ក្រៅ​ សូម​នៅផ្ទះ​ ហើយ​កាត់បន្ថយ​ការ​ជួប​មនុស្ស​ដើម្បី​សុវត្ថិភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?

ចុចអាន៖ឧបករណ៍តេស្តរហ័ស ២ ប្រភេទ ទុកដាក់មិនស្រួលអាចបាត់បង់គុណភាពនិងប្រសិទ្ធភាព ខាតលុយចោលទទេ

ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម