KPT+
បង្កើនភាពជិតស្និទ្ធជាមួយកូន មានអត្ថប្រយោជន៍ច្រើនបែបនេះ
ការទំនាក់ទំនង អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់កូនលើគ្រប់ផ្នែកទាំងអស់។ តាមរយៈទំនាក់ទំនងជាមួយប៉ាម៉ាក់ សមាជិកគ្រួសារដទៃទៀត កូនៗនឹងរៀនស្វែងយល់អំពីពិភពលោកដែលខ្លួនកំពុងរស់នៅកាន់តែច្បាស់ថែមទៀត។ ពិតណាស់ ទំនាក់ទំនងអាចធ្វើឲ្យកូនបង្ហាញពីខ្លួនឯង មិនថាជាការយំ សើច សួរសំណួរ ឱប ញញឹម និងឆ្លើយសំណួរនោះទេ។

រីឯព័ត៌មានដែលពួកគេទទួលបាន មានសារសំខាន់ណាស់ក្នុងការសិក្សាអំពីអ្វីដែលនៅជុំវិញខ្លួន និងថាតើក្មេងត្រូវធ្វើសកម្មភាព គិត យល់ ទំនាក់ទំនង បញ្ចេញអាកប្បកិរិយា បង្ហាញអារម្មណ៍ និងអភិវឌ្ឍជំនាញសង្គមបែបណា។ នៅពេលដែលកូនទទួលបានប្រតិកម្មតបដោយភាពទន់ភ្លន់ ជាមួយនឹងក្ដីស្រលាញ់ វានឹងជួយឲ្យក្មេងរៀនចេះអំពីការទំនាក់ទំនង បញ្ចេញឥរិយាបថ និងអារម្មណ៍ប្រកបដោយភាពទន់ភ្លន់ដូចគ្នា។ ជាមួយគ្នានេះដែរ ប្រតិកម្មតបរបស់យើង នឹងធ្វើឲ្យក្មេងមានអារម្មណ៍សុវត្ថិភាព និងកសាងទំនាក់ទំនងរឹងមាំរវាងប៉ាម៉ាក់ និងកូនថែមទៀតផង។
ទំនាក់ទំនងរបស់ប៉ាម៉ាក់ជាមួយនឹងអ្នកដទៃក៏ជះឥទ្ធិពលដល់កូនដូចគ្នា
ជាក់ស្ដែង មិនមែនតែទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូនជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ក្មេងប៉ុណ្ណោះទេ ទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដទៃក៏ប៉ះពាល់ដល់ការអភិវឌ្ឍរបស់ក្មេងផងដែរ។ របៀបដែលយើងប្រព្រឹត្ត ឬអាស្រ័យទាក់ទងនឹងអ្នកដទៃ ដូចជាដៃគូ សមាជិកគ្រួសារ មិត្តភ័ក្ដិ ក៏បង្ហាញអំពីឥរិយាបថដែលក្មេងនឹងប្រព្រឹត្តជាមួយនឹងអ្នកដទៃ។

ហេតុអ្វីការលេងមានសារសំខាន់ចំពោះការអភិវឌ្ឍន៍ និងទំនាក់ទំនង?
នៅប៉ុន្មានឆ្នាំដំបូង កូនៗអាចរៀន និងអភិវឌ្ឍន៍ខ្លួនតាមរយៈការលេង ដែលអាចជួយឲ្យពួកគេមានឱកាសក្នុងការរុករក ស្រាវជ្រាវ ទទួលបទពិសោធន៍ ដោះស្រាយបញ្ហា និងពេលខ្លះបង្កើតកំហុសឆ្គងជាដើម។
ទំនាក់ទំនងរបស់ប៉ាម៉ាក់ជួយកូនឲ្យលេងដោយអស់ពីចិត្ត
ជាមួយនឹងការលើកទឹកចិត្ និងភាណស្និទ្ធស្នាលតរបស់ប៉ាម៉ាក់ កូនៗនឹងមានទំនុកចិត្តលើខ្លួនឯងក្នុងការស្វែងរក ទទួលបទពិសោធន៍ និងបង្កើតកំហុស។ ការចំណាយពេលលេង ជជែក ស្ដាប់ និងបង្កើនភាពជិតស្និទ្ធជាមួយនឹងប៉ាម៉ាក់ ជួយឲ្យក្មេងរៀនចេះពីជំនាញក្នុងជីវិត ការទំនាក់ទំនង ការគិត ការដោះស្រាយបញ្ហា ពេលលេងជាមួយនឹងក្មេងដទៃទៀត និងមានការលូតលាស់បានល្អ។
អត្ថប្រយោជន៍ក្មេងទទួលបាននៃការបង្កើនទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូន

ការបង្កើនភាពជិតស្និទ្ធ ជាមួយនឹងភាពកក់ក្ដៅ ក៏ដូចជាសេចក្ដីស្រលាញ់ អាចជួយអភិវឌ្ឍទំនុកចិត្ត ភាពតស៊ូក្នុងជីវិត និងការទំនាក់ទំនងរបស់ក្មេងយ៉ាងមានប្រសិទ្ធភាព។ កូនៗត្រូវការជំនាញទាំងនេះជាចាំបាច់នៅក្នុងជីវិតរបស់ពួកគេក្នុងការដោះស្រាយបញ្ហាផ្សេងៗ ស្រ្តេស និងបង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សដទៃទៀតនៅពេលដែលពួកគេឈានចូលដល់វ័យជំទង់ និងក្លាយជាមនុស្សពេញវ័យ។
ការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំនៅវ័យក្មេង ក៏អាចជួយឲ្យកូនមានសុខភាពផ្លូវចិត្តល្អប្រសើរនៅថ្ងៃអនាគតផងដែរ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីបង្កើតទំនាក់ទំនងជាវិជ្ជមាន និងប្រកបដោយភាពកក់ក្ដៅជាមួយនឹងកូនចាប់ពីពេលនេះតទៅ ដើម្បីជួយឲ្យពួកគេមានមូលដ្ឋានគ្រឹះរឹងមាំពេញមួយជីវិត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចិញ្ចឹមកូន ឪពុកម្ដាយគិតលើចំណុចទាំងនេះពេក បរាជ័យហើយ
ចុចអាន៖ ជិតបើកដំណើរការសាលាវិញ តែបើកូនមិនចង់ទៅរៀន ឪពុកម្ដាយគួរធ្វើម៉េចល្អ?
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


