កូវីដ-១៩
ធ្វើតេស្តយកសំណាកបុគ្គលិកផ្សារម៉ាក្រូ២៤២នាក់ រកឃើញវិជ្ជមានកូវីដចំនួន១៦នាក់
សៀមរាប ៖ លោកសូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅល្ងាចថ្ងៃទី០៤ខែ កញ្ញា នេះថា បុគ្គលិក ផ្សារម៉ាក្រូ ដែលត្រូវបានក្រុមគ្រូពេទ្យ រដ្ឋបាលខេត្តសៀមរាប បានធ្វើតេស្តយកសំណាក់ នៅព្រឹកមិញនេះមានចំនួន២៤២ នាក់ក្នុងនោះស្រី១២៦នាក់ បានរកឃើញវិជ្ជមាន កូវីដ ១៩ ចំនួន ១៦នាក់ ក្នុងនោះស្រី១៣នាក់ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹត្យការខេត្តវិទ្យាល័យអង្គរ។

លោក អភិបាលស្រុកបានបន្តទៀតថា ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល បានឲ្យ ទៅធ្វើចត្តាឡីស័ក នៅតាមផ្ទះរយៈពេល ១៤ថ្ងៃ។

គួររំលឹកថា ការផ្ទុះជំងឺកូវីដ១៩ នៅផ្សារម៉ាក្រូ បន្ទាប់ពីមានការរកឃើញអ្នកវិជ្ជមាន កូវិដ ១៩ ចំនួន១៥នាក់ កាលពីថ្ងៃ០៣ ខែកញ្ញា មកនេះ ទើបនៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ អាវសរបស់រដ្ឋបាលខេត្តសៀមរាប បានសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង បាន ចុះធ្វើតេស្តយកសំណាកបុគ្គលិក ផ្សារម៉ាក្រូ ដែលមានទីតាំងស្ថិតនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីមានករណីបុគ្គលិកនៅក្នុងផ្សារម៉ាក្រូមួយចំនួនមានវិជ្ជមានកូវីដ-១៩។
បុគ្គលិក ផ្សារម៉ាក្រូ ចំនួន២៤២នាក់ ត្រូវបាន ក្រុមគ្រូពេទ្យធ្វើតេស្តសំណាក រកឃើញមាន វិជ្ជមានមួយចំនួន ១៦ លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា ក្រោយការតេស្ត លើ បុគ្គលិក ពាក់ព័ន្ធ រកឃើញ អ្នកឆ្លងមួយចំនួន តែមិនទាន់មានតួលេខ ជាក់លាក់នោះទេ។ ចំពោះផ្សារម៉ាក្រូនៅពេលនេះមិនទាន់មានការបិទនៅឡើយ ដោយគណៈបញ្ជាការឯកភាពស្រុកកំពុង ឆ្លងយោបល់ ទៅថ្នាក់ខេត្ត។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ក៏ បានជំម្រាបដំណឹងដល់បងប្អូនដែលធ្លាប់បានចេញចូលទីតាំងខាងលើ ក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ក្នុងករណីមាន ចេញរោគសញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សូមមេត្តាទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន និង ក្រុម ការងារតាមភូមិឃុំ ដើម្បីយកសំណាកធ្វើតេស្ត និង ទទួលការព្យាបាល ឲ្យបានត្រឹមត្រូវ៕
ដោយ ៖ គឿនវេត

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


