ព័ត៌មានជាតិ
ព័ត៌មានថ្មីបន្ថែមពីផ្សារម៉ាក្រូនៅសៀមរាប ក្រោយបុគ្គលិក ១៦ នាក់ឆ្លងកូវីដ
ខេត្តសៀមរាប៖ លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០២១នេះ ជុំវិញផ្សារម៉ាក្រូ មិនមានការបិទនោះទេគឺនៅដំណើរការលក់ដូរដដែល តែឲ្យម្ចាស់ផ្សារត្រូវអនុវត្តវិធានការសុខាភិបាល និងធ្វើតាមការណែនាំរបស់អាជ្ញាធរខេត្ត។
លោកអភិបាលស្រុកបានបញ្ជាក់ថា បុគ្គលិកដែលតេស្តមានវិជ្ជមានកូវីដ ត្រូវបានបញ្ជូនទៅព្យាបាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកអ្នកពាក់ព័ន្ធត្រូវឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ដោយឡែកផ្សារបានរៀបចំបុគ្គលិកថ្មីមកធ្វើការបន្ត ហើយផ្សារក៏ត្រូវបានក្រុមគ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយដែរ។

ករណីផ្ទុះកូវិនៅផ្សារម៉ាក្រូ កើតឡើងនៅចុងសប្តាហ៍ថ្ងៃសៅរ៍ ទី ៤ ខែ កញ្ញាឆ្នាំ២០២១ អាជ្ញាធរស្រុកប្រាសាទបាគង បានសហការជាមួយ មន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះយកសំណាកបុគ្គលិកនៅទីតាំងផ្សារម៉ាក្រូ ដោយរកឃើញមានវិជ្ជមានកូវីដ១៩ លើបុគ្គលិកផ្សារចំនួន ១៦នាក់។
បុគ្គលិកដែលរកឃើញមានស្រី ១៣នាក់ ត្រូវបានបញ្ជូនយកទៅមណ្ឌលព្យាបាល។ ចំពោះផ្សារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មិនបានបិទទីតាំងនោះឡើយដោយអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មក្រោយពីក្រុមគ្រូពេទ្យធ្វើការចុះពិនិត្យ ពីសុវត្ថិភាពក្នុងទីផ្សាររួចមក។

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលទីតាំងផ្សារម៉ាក្រូនៅក្រុងសៀមរាប ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើច័ត្តាឡីស័កខ្លួនឯងរយះពេល ១៤ថ្ងៃ ហើយក្នុងករណីមានចេញរោគ សញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម ត្រូវទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាកនិងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
ក្រោយមានបុគ្គលិកផ្សារម៉ាក្រូមានអ្នកឆ្លងកូវីដជាច្រើននាក់ អាជ្ញាធរបានណែនាំដល់អ្នកគ្រប់គ្រងផ្សារ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យសុខភាព សុវត្ថិភាពរបស់បុគ្គលិកខ្លួន និងក្រុមសន្តិសុខក្នុងផ្សារត្រូវធ្វើតេស្តបុគ្គលិកជាប្រចាំឲ្យបានទៀងទាត់ ពីព្រោះជំងឺនេះមិនរើសអើងជនណាម្នាក់នោះឡើយ នៅពេលមានការធ្វេសប្រហែស៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


