ព័ត៌មានអន្ដរជាតិ
តាលីបង់ ឲ្យចូលរៀនមែន តែសិស្សស្រីនិងសិស្សប្រុស ត្រូវខណ្ឌចែកដាច់ពីគ្នា
សិស្សនិស្សិតនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមវិលត្រឡប់ទៅសាលារៀនវិញហើយ បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់អំណាច ប៉ុន្តែឥឡូវនេះ សិស្សស្រី ត្រូវបានខណ្ឌចែកពីសិស្សប្រុស ដោយវាំងននឬក្តារ នៅកណ្តាលបន្ទប់។
អ្វីដែលកើតឡើងនៅតាមសាកលវិទ្យាល័យនិងសាលារៀនទូទាំងប្រទេស នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីមហាអំណាចបរទេស។
រូបថត ដែលត្រូវបានចែករំលែកដោយសាកលវិទ្យាល័យ Avicenna ក្នុងទីក្រុងកាប៊ុល ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញពីវាំងននពណ៌ប្រផេះ ត្រូវបានដាក់នៅចំកណ្តាលថ្នាក់រៀន ខណៈនិស្សិតស្រីពាក់រ៉ូបវែងនិងគ្របក្បាលប៉ុន្តែមុខរបស់ពួកគេអាចមើលឃើញ។
បណ្តាប្រទេសលោកខាងលិចបាននិយាយថា ជំនួយនិងការទទួលស្គាល់ក្រុមតាលីបង់ នឹងអាស្រ័យលើរបៀបដែលពួកគេដឹកនាំប្រទេសអាហ្វហ្គានីស្ថាន រួមទាំងការប្រព្រឹត្តដាក់ក្មេងស្រីនិងស្ត្រីរបស់ពួកគេផងដែរ។
នៅពេលក្រុមនេះ ដាក់ការគ្រប់គ្រងលើកចុងក្រោយចាប់ពីឆ្នាំ ១៩៩៦ ដល់២០០១ ក្រុមនេះបានហាមឃាត់ក្មេងស្រីមិនឲ្យចូលសាលារៀន និងស្ត្រីមិនឲ្យទៅសាកលវិទ្យាល័យនិងធ្វើការ។
ទោះបីជាមានការធានាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះថា សិទ្ធិស្ត្រីនឹងត្រូវបានគោរពតាមច្បាប់ឥស្លាមក៏ដោយ ប៉ុន្តែគេមិនច្បាស់ទេថាតើវាមានន័យយ៉ាងដូចម្តេចក្នុងការអនុវត្ត។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមតាលីបង់ មិនបានធ្វើអត្ថាធិប្បាយអំពីរូបថតនៃថ្នាក់រៀន ដែលត្រូវបានបែងចែក ឬអំពីវិធានការអ្វីដែលត្រូវដាក់នៅតាមសាកលវិទ្យាល័យឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន កាន់ តែ វេទនា មន្ទីរ ពេទ្យ ជាង ២ ពាន់ កន្លែង អាច នឹង បិទ សប្តាហ៍ នេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប