Connect with us

ព័ត៌មានជាតិ

ទាហានឈុតខ្មៅថៃចាប់ខ្លួន ពលករខ្មែរ​ ១៥ នាក់​ ឆ្លងដែន​ខុស​ច្បាប់

បានផុស

នៅ


ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ១៥ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួន ខណ:លបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥ និង ៣០ នាទី ទៀបភ្លឺ ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៥ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាជិះតាមរថយន្តមួយគ្រឿង ដែលអ្នកបើកបរគឺជាជនជាតិថៃ និងជាមេខ្យល់នាំផ្លូវ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ សហការជាមួយកម្លាំងតម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ៦ និង ស្រី ៩ នាក់ ប៉ុន្តែនៅពេលឃើញសមត្ថកិច្ច អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់នូវរថយន្តមួយគ្រឿងជាវត្ថុតាងសម្រាប់អោយសមត្ថកិច្ចយកទៅស្រាវជ្រាវរកម្ចាស់ មកសួរនាំតាមផ្លូវច្បាប់ ។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេត្រូវចំណាយលុយមួយចំនួនទៅអោយអ្នកនាំផ្លូវ នៅពេលដែលជូនដល់គោលដៅ ដោយពួកគេមានបំណងទៅធ្វើការនៅខេត្តខុសៗគ្នា ពិសេសគឺនៅទីក្រុងបាងកក ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី ដោយពលករខ្មែរទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ៗគ្នា៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម