ព័ត៌មានអន្ដរជាតិ
៨៤ភាគរយ នៃការស្លាប់ដោយសារកូវីដនៅថៃ គឺជាអ្នកមិនចាក់វ៉ាក់សាំង
៨៤ភាគរយ នៃអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ គឹជាអ្នកមិនចាក់វ៉ាក់សាំង ហើយ ៧,២ភាគរយ គឺជាអ្នកទទួលបានវ៉ាក់សាំងត្រឹមតែមួយដូស។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA)។
មនុស្សចំនួន ១៣,៦៣៧ នាក់ បានស្លាប់នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៩ ខែកញ្ញាឆ្នាំនេះ ដោយក្នុងនោះមាន ៩៥,៨២ភាគរយ បានស្លាប់នៅមន្ទីរពេទ្យ។
អ្នកស្លាប់វ័យចំណាស់បំផុតគឺមានអាយុ ១០៩ ឆ្នាំ និងក្មេងបំផុតមានអាយុត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ។ អាយុជាមធ្យមគឺ ៦៧ឆ្នាំ និង ១២,២៣៩ នាក់មានជំងឺរ៉ាំរ៉ៃ ភាគច្រើនមានជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលខ្ពស់ ជំងឺតម្រងនោមនិងធាត់។ មានស្ត្រីមានផ្ទៃពោះចំនួន ២១ នាក់បានស្លាប់។
អ្នកនាំពាក្យ CCSA លោកបណ្ឌិត Taweesin Visanuyothin បាននិយាយថា អត្រាស្លាប់សរុបកំពុងធ្លាក់ចុះ បើទោះបីជាវានៅតែមានកម្រិតខ្ពស់នៅក្នុងខេត្ត Nakhon Pathom, Nonthaburi និង Samut Sakhon ក៏ដោយ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រទេសថៃ បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១,៧៨៦នាក់ និងស្លាប់ថ្មី ១៣៦នាក់។ តួលេខថ្មីនេះ បានធ្វើឲ្យករណីសរុបរបស់ប្រទេសថៃ កើនដល់ ១,៤០៦,៥៤២ករណី និងស្លាប់សរុប ១៤,៦២១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ថៃ ប្រកាសមានពលរដ្ឋខ្មែរ ២នាក់ ស្លាប់ដោយសារកូវីដ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


