វប្បធម៌ ជំនឿ
តាមជំនឿចិន តែងដាក់ស៊ុតឆ្អិនពណ៌ក្រហមក្នុងពិធី តើមានអត្ថន័យនិងតំណាងឲ្យអ្វី?
ស៊ុតឆ្អិនលាបពណ៌ក្រហម តាមជំនឿរបស់ជនជាតិចិនឬសែស្រឡាយចិន តើមានន័យយ៉ាងដូចម្តេច ជាពិសេសនឹងត្រូវផ្តល់ឲ្យនរណាម្នាក់ក្នុងឱកាសអ្វី។

ថ្ងៃនេះកម្ពុជាថ្មី នឹងពន្យល់ពីជំនឿនៃស៊ុតក្រហមរបស់ជនជាតិចិន ឬខ្មែរជាប់សែស្រឡាយចិននិយមធ្វើ។
ស៊ុតដែលលាបសម្បកក្រហម នៅក្នុងវប្បធម៌ចិន គឺជានិមិត្តរូបនៃការអបអរសាទរសមាជិកថ្មីក្មេងជាងគេ ដែលទើបតែចាប់កំណើតនៅក្នុងគ្រួសារ។ នេះគឺជាប្រពៃណីដែលឪពុកម្តាយជនជាតិចិន ឬខ្មែរជាប់សែស្រឡាយចិនតែងប្រារព្ធធ្វើឡើង ដោយលាបសំបកស៊ុតឲ្យជាពណ៌ក្រហម។ ជាពិសេសគឺដើម្បីនាំយកមកហូបជុំគ្នាក្នុងគ្រួសារ ឬផ្តល់ឲ្យសាច់ញាតិ ដោយសារតែវាត្រូវបានគេជឿថា ស៊ុតគឺជានិមិត្តសញ្ញាដែលបង្ហាញពីការមានកូនចៅ។ ចំណែកពណ៌សំបកក្រហម វាគឺជានិមិត្តរូបនៃការបង្កើតសំណាងល្អ និងសុភមង្គលក្នុងគ្រួសារមួយនោះ។

លើសពីនេះ ស៊ុតដែលបានលាបពណ៌ក្រហម វាក៏ត្រូវបានគេប្រើដើម្បីគោរពបូជានៅក្នុងព្រឹត្តិការណ៍សំណាងផ្សេងៗ និងទីសក្ការៈបូជា មិនថាជាថ្ងៃបុណ្យឬថ្ងៃសែនទេ រួមទាំងការស្បថស្បែផ្សេងៗ។
នៅពេលការថ្វាយបង្គំត្រូវបានបញ្ចប់ ស៊ុតក្រហមនឹងត្រូវបានចែកចាយដល់អ្នកស្គាល់ ឬសាច់ញាតិ ក៏ដូចជារក្សាទុកសម្រាប់ខ្លួនឯង ដើម្បីនាំភាពរុងរឿងមកឲ្យគ្រួសារនាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


