ព័ត៌មានជាតិ
កិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងមានក្រុមតេឡេក្រាមសម្រាប់អ្នកព័ត៌មានកម្ពុជាទទួលបានខ្លឹមសារកិច្ចប្រជុំ
នៅក្នុងវេទិកាភាសាដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជានាព្រឹកនេះ ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឯកភាពបង្កើតក្រុមតេលេក្រាមមួយ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ហើយការងារនេះត្រូវបានប្រគល់ទៅឱ្យក្លិបអ្នកកាសែតកម្ពុជា ដើម្បីរៀបចំជាក្រុម។

ការសម្រេចបង្កើតឱ្យមានគ្រប់លេខក្រាមសម្រាប់ទទួលព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM 13) នេះ បានធ្វើឡើងក្រោយពីមានសំណូមពរពីអ្នកសារព័ត៌មាន ដែលបានចូលរួមនៅក្នុងវេទិកាពិភាក្សានាព្រឹកមិញនេះ ត្អូញត្អែពីការលំបាកក្នុងការទទួលព័ត៌មានពីកិច្ចប្រជុំធំៗម្តងៗ ហើយក៏បានលើកជាយោបល់នេះឡើង។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធ Video Conference ការសម្រេចកិច្ចប្រជុំកំពូល ASEM 13 តាមប្រព័ន្ធ Video នេះ ក្រោយពីមានការណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត នឹងមិនមានសុវត្ថិភាពដល់ថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងត្រូវមកចូលរួមកិច្ចប្រជុំនោះឡើយ ព្រោះជំងឺរាតត្បាតនេះ បាន និងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសលើពិភពលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរថ្មីៗ៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


