ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រកាសស្វែងរកពលរដ្ឋ១៦នាក់ ឲ្យមកយកសំណាកធ្វើតេស្ដជាបន្ទាន់
រដ្ឋបាលខេត្តសៀមរាប ប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមានឈ្មោះក្នុងតារាង ហើយមិនបានបំពេញកាតព្វកិច្ច ដើម្បីយកសំណាកនោះ សូមរួសរាន់ទំនាក់ទំនងជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាកនៅតាមទីតាំងដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំ ។
ក្នុងករណីមិនរួសរាន់មកយកសំណាកតាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១៕
អត្ថបទ៖ គឿន វ៉េត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


