ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុ ដែលសម្ដេចប្រកាសកាន់តំណែង ជានាយករដ្ឋមន្ត្រីមិនកំណត់រយៈពេល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីមូលហេតុ ដែលសម្ដេចបានប្រកាសកន្លង ថានឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយមិនកំណត់រយៈពេល។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មូលហេតុដែលសម្ដេច ប្រកាសតំណែងជានាយករដ្ឋមន្ត្រី មិនកំណត់រយៈពេលយ៉ាងដូច្នេះ គឺបន្ទាប់ពីមានមេឧទ្ទាមម្នាក់ ចេញមកប្រកាសថា របបរាជានិយមនៅកម្ពុជា នឹងរលាយនៅពេលដែលសម្ដេចតេជោអស់អំណាច ដូចប្រទេសអ៊ីតាលី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អញ្ចឹងខ្ញុំត្រូវតែនៅទីនេះ ដោយគ្មានការកំណត់រយៈពេល ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង ព្រោះអាសត្វចង្រៃអស់នេះ វាខ្លាចជាងគេ ខ្លាច ហ៊ុន សែន ហ្នឹងតែម្ដង»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅពេលមានសម្ដេចនៅ រាជានិយម និងរាជបល្ល័ង នឹងត្រូវបានការពារឲ្យបានគង់វង្ស។ «អញ្ចឹងបានវា រកវិធីគ្រប់យ៉ាងទាំងអស់ ដើម្បីបំផ្លាញខ្ញុំ…ប៉ុលពតហើយ ដែលរកវិធីបំផ្លាញ ហ៊ុន សែន ខ្លាំងជាងគេ តែទីចុងបំផុត ប៉ុលពត ចាញ់ក្រោមដៃ ហ៊ុន សែន»។ នេះជាការបញ្ជាក់បន្ត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ