ព័ត៌មានជាតិ
ផ្ទុះកូវីដក្នុងថ្នាក់រៀន ក្រសួងអប់រំប្រកាសផ្អាកដំណើរការថ្នាក់រៀនសាលាចំនួន៥នៅភ្នំពេញ
ក្រសួងអប់រំយុជន និងកីឡា បានស្នើឱ្យមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ និងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័កក្រោយមានផ្ទុះជំងឺកូវីដ១៩ នៅក្នុងថ្នាក់រៀននៅក្នុងសាលាទាំងនោះរួចមក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី១៧ ខែកញ្ញានេះបានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១វិទ្យាល័យពញាពន់ ផ្អាកថ្នាក់ទី៩B ។ ២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាកថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤.វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២B2និង១២ H2។ ៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។
ក្រសួងបានណែនាំបន្តថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ។
សាលារដ្ឋនិងឯកជនកម្រិតចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២ចំនួន១៤២សាលាបានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំងនិងសាលាឯកជនមាន១៥៩ទីតាំង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានរាជធានីខេត្តមួយចំនួនកំពុងបើកដំណើរការសាលារៀនឡើងវិញដោយផ្តោតទៅលើថ្នាក់ទៅ៩និងថ្នាក់ទី១២ប៉ុណ្ណោះដោយសារជាឆ្នាំដែលត្រូវប្រឡង។ ចំណែកខេត្តផ្សេងៗទៀតកំពុងរៀបចំបើកដំណើរការជាបន្តបន្ទាប់ទៀត ដោយសារត្រូវបោសសំអាតនិងបាញ់ថ្នាំសម្លាប់មេរោគបន្ទាប់ពីសាលារៀនទាំងនោះត្រូវយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ឬធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងនោះសាលាបើកមុនគេមានខេត្តព្រះសីហនុ បន្ទាប់មកទៀតរាជធានីភ្នំពេញ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ ពោធិ៍សាត់ បើកនៅថ្ងៃទី១៥ ខែកញ្ញា និងខេត្តកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


