ព័ត៌មានជាតិ
អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់៤ខ្នងនៅខណ្ឌដូនពេញយប់មិញ
ផ្ទះប្រជាពលរដ្ឋចំនួនខ្នងជាប់គ្នាត្រូវរងការខូចខាតទាំងស្រុងបន្ទាប់ពីមានហេតុការណ៍ឆាប់ឆេះសន្ធោសន្ធៅដោយសង្ស័យឆ្លងចរន្តអគ្គិសនី។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១នេះថា ករណីអគ្គិភ័យបានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១ និង៥០នាទី សិ្ថតនៅតាមបណោ្តយផ្លូវសហព័ន្ធរុស្សី ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ម្ចាស់ទីតាំងឈ្មោះ ហេង លីគន្ធ ភេទស្រី អាយុ៣៥ឆាំ្ន មុខរបរម្ចាស់ផ្ទះជួល។ ចំណែកអ្នកជួលឈ្មោះ មាស ប៊ុនសល់ ភេទប្រុស អាយុ៣២ឆាំ្នមុខរបរលក់កុំព្យូទ័រ។ ប្រភេទសំណង់ផ្ទះឈើប្រក់ស័ង្កសីទំហំ 4ម៉ែត្រ x 45ម៉ែត្រ ។

ក្នុងករណីអគ្គិភ័យនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការអគ្គិភ័យ រាជធានីភ្នំពេញចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប ។ និងរថយន្តជំនួយរួមមានរថយន្តក្រសួងមហាផៃ្ទ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន សើ្មនឹង៨ម៉ែត្រគូប។ រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន សើ្មនឹង៨ម៉ែត្រគូប។រថយន្តក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ ចំនួន៧គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៧ឡាន សើ្មនឹង២៨ម៉ែត្រគូប។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន សើ្មនឹង៦ ម៉ែត្រគូប។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍អគ្គីភ័យនោះបានពន្លត់ចប់ជាស្ថាពរនៅម៉ោង២៣និង៣០នាទីយប់ថ្ងៃខែដដែល និងពុំមានអ្នករងរបួសឬស្លាប់នោះទេ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


