ព័ត៌មានអន្ដរជាតិ
មហាសន្និបាត UN លើកនេះ ក្បាលមីក្រូហ្វូន សុទ្ធតែពាក់ស្រោម (វីដេអូ)
មេដឹកនាំគ្រប់រូប រួមទាំងលោកប្រធានាធិបតី Joe Biden ផងដែរ ត្រូវបានគេផ្តល់ក្បាលមីក្រូហ្វូនថ្មី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីការពារ កុំឲ្យព្រឹត្តិការណ៍ប្រមូលផ្តុំមេដឹកនាំពិភពលោកមួយនេះ ក្លាយទៅជាការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកយកព័ត៌មានម្នាក់បានកត់សម្គាល់ថា “ថ្មីនៅក្នុងយុគសម័យកូវីដ ស្រោមអនាម័យតូចមួយសម្រាប់មីក្រូហ្វូន”។
មន្រ្តីសេតវិមានម្នាក់ និយាយថា “យោងតាមនីតិវិធីកូវីដ-១៩របស់អង្គការសហប្រជាជាតិ វេទិកានឹងត្រូវបានសម្អាតបន្ទាប់ពីរាល់ការថ្លែងរបស់មេដឹកនាំនីមួយៗ ហើយក្បាលមីក្រូហ្វូននឹងត្រូវបានជំនួស”។

លោក Biden បាននិយាយនៅទីស្នាក់ការកណ្តាលរបស់ UN ក្នុងទីក្រុងញូវយ៉កដោយផ្ទាល់ បន្ទាប់ពីប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro។ លោក Bolsonaro បានបញ្ជាក់កាលពីថ្ងៃចន្ទ ដល់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថា លោកមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទេ។
បន្ទាប់ពីលោក Bolsonaro ដែលមិនពាក់ម៉ាស បានចាកចេញពីវេទិកា បុគ្គលិកម្នាក់បានចូលទៅប្តូរក្បាលមីក្រូហ្វូន ដែលពាក់ថង់ ពណ៌ខ្មៅដូចស្រោមអនាម័យ។

ក្រោយមក សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចង្អុលបង្ហាញថា ការផ្លាស់ប្តូរមីក្រូហ្វូន កំពុងកើតឡើងរវាងមេដឹកនាំពិភពលោកទាំងអស់ ដែលនេះមានន័យថា វាមិនមែនគ្រាន់តែជាការប្រុងប្រយ័ត្ន ដោយសារលោក Bolsonaro មិនចាក់វ៉ាក់សាំងប៉ុណ្ណោះទេ។
បុគ្គលិក ក៏បានសម្អាតលើវេទិកា នៅពេលលោក Biden ចាកចេញផងដែរ ទោះលោកចាក់វ៉ាក់សាំងហើយក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក បៃដិន ថា អាមេរិក កំពុងផ្ដោតលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្តែមិនស្វែងរកសង្គ្រាមត្រជាក់ថ្មីទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


