វប្បធម៌ ជំនឿ
យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
តុកកែជាសត្វដែលមាននៅក្នុងជំនឿថា នៅពេលវាស្រែកក្នុងផ្ទះ គឺកំពុងនាំប្រផ្នូលនិងប្រាប់អ្វីម៉្យាងដល់ម្ចាស់ផ្ទះនោះ។ ចុះប្រសិនបើវានៅក្នុងសុបិនយើងវិញ តើអត្ថន័យមានន័យយ៉ាងណាទៅវិញ?

ឃើញតុកកែក្នុងសុបិនបានន័យថា អ្នកកំពុងទទួលបានឱកាសដ៏អស្ចារ្យមួយ ទាំងក្នុងតួនាទីភារកិច្ចស្នេហា និងជាពិសេសគឺមានសំណាងទទួលបានលាភសក្ការៈពីអ្នកជុំវិញថែមទៀតផង។
សុបិនឃើញតុកកែច្រើនក្បាល បង្ហាញថាអ្វីដែលយើងកំពុងធ្វើ ឬមានបំណងធ្វើសកម្មភាពនោះ នឹងទទួលបានជោគជ័យ។ ប៉ុន្តែសូមប្ដេជ្ញាចិត្តឲ្យមែនទែន កុំបាក់ទឹកចិត្ត គឺត្រូវតែព្យាយាមពុះពារឧបសគ្គនោះឲ្យបាន និងត្រូវប្រយ័ត្នចំពោះសុខភាពរបស់អ្នកដែរ។
សុបិនឃើញតុកកែហក់មកស្វាគមន៍អ្នក បកស្រាយថា នឹងមានមនុស្សម្នាក់កំពុងចង់ចែចង់ឬលួចស្រលាញ់អ្នក ដោយសំងាត់។ រឿងទាំងនេះអាចកើតឡើងចំពោះមនុស្សនៅលីវ គេនោះនឹងមកជួយអ្នកក្នុងកិច្ចការការងារផ្សេងៗ តាមផ្ដោះផ្ដងស្នេហាជាដើម។
សុបិនឃើញតុកកែដេញខាំបានន័យថា មនុស្សដែលជិតស្និទ្ធនឹងយើង ឬនរណាម្នាក់នៅជិតយើង កំពុងមានគំនិតមិនល្អ គេនោះចង់លួចវាយប្រហារ ឬនិយាយបង្កាច់បង្ខូចលាបពណ៌ពីក្រោយខ្នងយើង។ ខណៈនេះ កុំចាញ់បោកពាក្យផ្អែមសំដី ពោលសរសើរ តែបើស្ដាប់ គួរតែស្ដាប់ហើយពិចារណាផង។
សុបិនឃើញតុកកែកំពុងដេញតាម មានន័យថា អ្នកនឹងទទួលបានសំណាងដែលនៅឆ្ងាយ ឬទទួលបានសំណាងនោះពីមនុស្សធំមិនខាន។

សុបិនឃើញសត្វតុកកែលោតចុះឡើង បានន័យថា ប្រសិនបើអ្នកឈឺ អាការទាំងនោះនឹងប្រសើរឡើងបន្តិចម្តងៗ។ ជាពិសេស សំណាងអាក្រក់នៅក្នុងវិស័យការងារ និងហិរញ្ញវត្ថុក្នុងអំឡុងពេលនេះ ប្រែជារលូន គ្មានការរំខានពីបញ្ហាឬឧបសគ្គនានាទៀតឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ
ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


