ព័ត៌មានជាតិ
កសិដ្ឋានចិញ្ចឹមត្រីប៉ាសេអី បំភ្លឺរឿងយកត្រីកាប បន្លំត្រីប៉ាសេអីលក់តម្លៃខ្ពស់
ក្រោយមានការផ្សព្វផ្សាយកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅខេត្តស្ទឹងត្រែង យកត្រីកាបបន្លំជាត្រីប៉ាសេអីលក់តម្លៃខ្ពស់ ម្ចាស់កសិដ្ឋានរងការចោទប្រកាន់បានឆ្លើយបំភ្លឺ ដើម្បីមហាជនបានទទួលព័ត៌មានពីបច្ចេកទេសចិញ្ចឹមត្រីកម្រនេះ។
លោក ស៊ុន លី តំណាងម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធម្មជាតិ (Natural Fish Farm) បានប្រាប់កម្ពុជាថ្មីថា ត្រីដែលលោកប្រកាសផ្សព្វផ្សាយលក់គឺជាត្រីប៉ាសេអីពិតប្រាកដ មិនមែនជាត្រីកាបបន្លំបោកប្រាស់នោះទេ។

លោកបំភ្លឺថា ការផ្សព្វផ្សាយដែលថាខាងលោកលក់ត្រីកាបបន្លំជាការយល់ច្រឡំ។ ខាងកសិដ្ឋានរបស់លោកប្រើប្រាស់បច្ចេកទេសបង្កាត់ ហើយចិញ្ចឹមរយៈពេលពីរទៅ៣ឆ្នាំ ទើបអាចចាប់យកមកលក់បាន។
លោកលើកពន្យល់ថា ត្រីប៉ាសេអីធម្មជាតិរស់នៅទឹកជ្រៅ ស៊ីស្លឹកឈើ ស៊ីឫសឈើ មានពណ៌ក្រមៅ តែត្រីប៉ាសេអីនៅកសិដ្ឋានរបស់លោកប្រើប្រាស់បច្ចេកទេសបង្កាត់មានពណ៌សជាង ថ្លាជាង មើលទៅដូចត្រីកាប។
លោកបន្តថា ត្រីប៉ាសេអីខាងកសិដ្ឋានរបស់លោកយកពូជទៅបង្កាត់នៅក្រៅប្រទេស ហើយចិញ្ចឹមតាមទន្លេមិនខុសពីត្រីប៉ាសេអីធម្មជាតិនោះទេ។ យ៉ាងណាម្ចាស់កសិដ្ឋានទទួលស្គាល់ថា ត្រីប៉ាសេអីចិញ្ចឹមមិនដូច ១០០ភាគរយនោះទេ ដោយសារលក្ខណៈចិញ្ចឹមវាខុសពីធម្មជាតិ។

បើតាមម្ចាស់កសិដ្ឋានរូបនេះ លោកបានចិញ្ចឹមបាន ៣ ឆ្នាំ ហើយក្នុងមួយខែៗក៏ចាយអស់ច្រើនលើការបំប៉ន។ លោកថាត្រីនេះមិនមានច្រើនទេ ដោយសារចំណាយចិញឹមពេលយូរ អាចពីរទៅ៣ឆ្នាំ ទើបអាចចាប់យកមកលក់បាន។ តែតម្លៃធូរជាងឆ្ងាយជាងប៉ាសេអីធម្មជាតិ។ ត្រីប៉ាសេអីធម្មជាតិចាប់ពី ៣ គីឡូឡើង មួយគីឡូអាច ៨០ ដុល្លារ ដោយសារចិញ្ចឹមអាចធ្វើបាន លក់ក៏ធូរតាមហ្នឹង។
ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រកាសជូនដំណឹង ក្រោយមានការផ្សព្វផ្សាយសង្កេតឃើញមានការបង្ហោះលក់ត្រីប៉ាសេអ៊ី ដោយបន្លំយកត្រីកាបឥណ្ឌាលក់ក្នុងតម្លៃខ្ពស់បោកប្រាស់អតិថិជន។
បើតាមការបំភ្លឺពីខណ្ឌរដ្ឋបាលជលបានបានលើកបង្ហាញដោយផ្អែកលើរូបភាព និងវីដេអូ គឺមិនមែនជាត្រីប៉ាសេអីទេ។ ហើយមានរូបភាពខ្លះដូចជាបន្លំប្រភេទត្រីកាបឥណ្ឌា ថាជាត្រីប៉ាសេអ៊ី។ ជាក់ស្ដែងមកដល់ពេលនេះមិនទាន់មានការស្រាវជ្រាវរកឃើញពីបច្ចេកទេសចិញ្ចឹម និងបង្កាត់ប្រភេទត្រីប៉ាសេអ៊ីនៅឡើយទេ។ ករណីនេះអាចជាការបន្លំ កេងប្រវ័ញ្ចផលប្រយោជន៍ពីប្រជាជន ដែលមិនស្គាល់ប្រភេទត្រីប៉ាសេអ៊ី ច្បាស់លាស់។
តំណាងម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប៉ាសេអីបានបញ្ជាក់ថា ការចោទប្រកាន់នេះជាការខុសឆ្គង ហើយបើមានការសង្ស័យមន្រ្តីជំនាញគួរមានការស្រាវជ្រាវជាមុន មិនគួរមានការផ្សព្វផ្សាយនាំឲ្យមហាជនមានការភាន់ច្រឡំនោះទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


