ព័ត៌មានជាតិ
សាលា ឃុំ ព្រៃខ្នងៈ ចាក់វ៉ាក់សាំង កូវីដ១៩ ដល់កុមារទាក់ទង និងការប្រុងប្រយ័ត្នជានិច្ច មិនភ្លេចអនាម័យអំឡុង ពិធីភ្ជុំបិណ្ឌខាងមុខ
នៅសាលាឃុំ ព្រៃខ្នង ភូមិដំណាក់ហ្លួង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី ២៣ ខែកញ្ញា បានរៀបចំពិធីចាក់វ៉ាក់សាំងដល់កុមារ និងប្រជាជន។
បើតាមការឲ្យដឹងពីលោកគ្រូពេទ្យ ហ៊ន ប៊ុនធឿន ទទួលបន្ទុកចាក់វ៉ាក់សាំងបាន ឱ្យដឹងថាប្រជាជនយើងគាត់មានការយល់ដឹងច្រើនពីការឆ្លងកូវីដ១៩ ហើយក៏បានសម្រុកចាក់វ៉ាក់សាំងដែលមានកុមារចាប់ពីអាយុ ៦ ឆ្នាំចាក់បាន ៧០ ភាគរយហើយសម្រាប់មនុស្សចាស់។

ទោះជាយ៉ាងណា លោក ហ៊ ប៊ុនធឿន បញ្ជាក់ទៀតថា យើងក៏បានអំពាវនាវជាសារអប់រំដល់ប្រជាជន អំពីការរក្សាគម្លាត ដោយបន្តដាស់តឿនប្រជាពលរដ្ឋគ្រប់ពេលវេលា។
អ្នកស្រី វី នី អាយុ ៣១ឆ្នាំ និងស្វាមីដែលជាខ្មែរឥស្លាមកំពុងអង្គុយរង់ចាំដូចប្រជាពលរដ្ធឯទៀតដែលកំពុងចាំដូចប្រជាជនខ្មែរដែរបានប្រាប់ថា “ខ្ញុំវិញខំរូតមកចាក់វ៉ាក់សាំងឲ្យកូននិងក្មួយ ដើម្បីឲ្យបានឆាប់ចូលរៀនព្រោះខ្លាចអត់បានរៀនខ្ញុំជឿជាក់ថាការចាក់វ៉ាក់សាំងនេះមានសារសំខាន់ណាស់គឺដើម្បីការពារផុតឲ្យចៀសផុតពីជំងឺកូវីដ១៩ ពេលបានចាក់ថ្នាំហើយខ្ញុំសប្បាយចិត្តណាស់ ដូច្នេះខ្ញុំមានពេលវេលា ក្នុងការដើរធ្វើការរកសុីដល់ទៅទីណាលែងភិតភ័យដូចមុនតែយើងនៅតែមិនភ្លេចការរក្សាអនាម័យខ្លួនប្រាណយើងដែរ”។

ដោយឡែកលោក ម៉ាត់ណូ ជាសមាជិកក្រុមប្រឹក្សា ឃុំនិយាយថា ខ្ញុំក៏បានដាស់តឿនក្រើនរំលឹកនិង អប់រំដល់ប្រជាជននៅក្នុងភូមិនេះបែបក្នុងអំឡុងពេលកំពុងចាក់វ៉ាក់សាំង កូវីដ១៩ថា សូមបងប្អូនកុំសម្រុកខ្លាំងពេកពេលកំពុងចាក់វ៉ាក់សាំង ព្រោះយើងចាក់បង្អូសដល់ខែ១១ឯណោះ។
លោកបញ្ជាក់ទៀតថាខ្ញុំក៏បានដាស់តឿនជារឿយៗដែរកុំឱ្យគាត់បញ្ជ្រៀតគ្នា គឺដើម្បីជាការទប់ស្កាត់ នូវការឆ្លងជំងឺនេះ ហើយខ្ញុំបានប្រាប់ថាមិនអស់ វ៉ាក់សាំងចាក់ទេ។ព្រោះរដ្ឋាភិបាលយើងកំពុងគិតគូរណាស់។ទោះជាចាក់២ដងទៀតក៏ពុំអស់ដែរ។

លោក យ៉ែម មន្នី ជាមន្ត្រីរដ្ឋបាលប៉ុស្តិ៍រដ្ធបាល ឃុំ ព្រៃខ្នង ដែលកំពុងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ អំឡុងពេលកំពុងចាក់សាំងហើយលោកក៏បានណែនាំដល់ប្រជាជនយើងអំពីការចាក់វ៉ាក់សាំងនេះដែរ។
ជាពិសេសពីការធ្វើអនាម័យរក្សាទំន្លាត និង ពាក់ម៉ាស់។ ពិសេសក្នុងអំឡុងពិធីភ្ជុំបិណ្ឌខាងមុខនេះ ខ្ញុំបានត្រៀមកម្លាំងរួចរាល់ជាស្រេចហើយដើម្បីការពារដល់ប្រជាពលរដ្ឋយើង ដើម្បីអោយគាត់ចេះថែរក្សាខ្លួនប្រាណ និងធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់ ក្នុងពេលបោះបាយបិណ្ឌឬយកចង្ហាន់មកប្រគេនព្រះសង្ឃជាដើម ត្រូវរក្សាគម្លាតបាញ់អាកុលជាប្រចាំ៕

អត្ថបទៈ រុងរឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


