ព័ត៌មានជាតិ
កម្ពុជារំពឹងថា នឹងអាចចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណ៨០ ភាគរយ យ៉ាងយូរត្រឹមខែវិច្ឆិកា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជារំពឹងថា នឹងអាចចាក់វ៉ាក់សាំង ជូនប្រជាជនបានប្រមាណ៨០% (ឬស្មើនឹង ១៣លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់យ៉ាងយូរត្រឹមខែវិច្ឆិកា ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ គឺក្នុងសុន្ទរកថា ក្នុងអង្គមហាសស្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដោយមានវឌ្ឍនភាពល្អ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ ប្រទេសកម្ពុជាសម្លឹងឆ្ពោះទៅរក ការបើកដំណើរការពេញលេញឡើងវិញជាបណ្តើរៗទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្តើមយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបានចាប់ផ្តើម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំង ជូនជនបរទេស និងកុមារនិងយុវវ័យអាយុពី៦ ឆ្នាំទៅក្រោម ១៨ឆ្នាំ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសជាមិត្តទាំងអស់ទាំង ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីសម្រាប់ការគាំទ្រ ដោយសប្បុរសចំពោះ ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកលើងទៀតថា នេះជាលើកទី២ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូដោយសារជំងឺកូវីដ-១៩។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ ការយកឈ្នះលើជំងឺរាត ត្បាតកូវីដ-១៩ និងការខិតខំប្រឹងប្រែង ក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសទាំងអស់ នៅជុំវិញពិភពលោក។ ក្នុងនោះប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្តើមយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)