ព័ត៌មានជាតិ
ខណ្ឌចំនួនពីរមានវត្តច្រើនជាងគេ នៅរាជធានីភ្នំពេញ
នៅរាជធានីភ្នំពេញមានវត្តសរុប ១៥៤ នៅក្នុងខណ្ឌទាំង ១៤។ បើតាមលោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីដឹងថា វត្តនៅរាជធានីភ្នំពេញមានពីរគណៈគឺធម្មយុត្ត និងមហានិកាយ។
ដោយឡែកវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតីឬវត្តបទុមនៅខណ្ឌដូនពេញ នៅទីតាំងវត្តតែមួយមានពីរគណៈគឺមានទាំងធម្មយុត្ត និងមហានិកាយ។
ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ លោក ទេព គង្កា បានឲ្យដឹងបន្តទៀតថា ក្នុងខណ្ឌទាំង ១៤ ខណ្ឌចំនួនពីរមានវត្តច្រើនជាងគេគឺខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ។ ក្នុងនោះខណ្ឌច្បារអំពៅមាន ២៤ វត្ត និងខណ្ឌដង្កោមាន ២៣ វត្ត។

ព័ត៌មានលម្អិតពីឈ្មោះវត្តទាំំំងអស់នៅរាជធានីភ្នំពេញ កម្ពុជាថ្មីនឹងផ្សាយជូននៅថ្ងៃស្អែកនេះ។
គួរបញ្ជាក់ថា ក្រោយផ្ទុះកូវីដវត្តចំនួនពីរគឺវត្តជំពុះក្អែក និងវត្តនាគវ័ន្ត អាជ្ញាធរបានចុះយកសំណាកគ្រប់វត្តនៅរាជធានីភ្នំពេញ ដោយបែងចែកក្រុមគ្រូពេទ្យធីតា និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានី។
ក្រោយពីសម្រុកធ្វើតេស្តយកសំណាក បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៤១អង្គ/នាក់ ក្នុងចំណោមអ្នកយកសំណាកចំនួន ៨៩៧៥អង្គ/នាក់។ ក្រុមការងារសុខាភិបាល បានពិនិត្យរកមេរោគកូវីដ-១៩ ឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន៩៧អង្គ អាចារ្យចំនួន៩នាក់ ដូនជីតាជីចំនួន១៥នាក់ និងសិស្សនិស្សិតចំនួន២០នាក់។
វត្តនៅរាជធានីភ្នំពេញដែលមានចំនួន ១៥៤វត្ត វត្តដែលមន្រ្តីសុខាភិបាលបានចុះយកសំណាករកមេរោគកូវីដ-១៩ មានចំនួន១៥០វត្ត ចំណែក៤វត្តទៀត មានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាពយកសំណាកដោយខ្លួនឯង។
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ក្នុងសេចក្តីប្រកាសបានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


