ព័ត៌មានអន្ដរជាតិ
កាណាដាត្រូវបង់ប្រាក់រាប់ពាន់លានដុល្លារទៅកុមារជនជាតិដើមដែលត្រូវបានបំបែកពីគ្រួសារ
ប្រទេសកាណាដាបានប្រាព្ធទិវាជាតិលើកដំបូងដើម្បីរំលឹកដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីប្រព័ន្ធសាលារៀនលំនៅដ្ឋានរបស់ប្រទេស។
ថ្ងៃឈប់សម្រាកតាមច្បាប់បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីតុលាការសហព័ន្ធបានរក្សាសាលក្រមឆ្នាំ២០១៦ដែលបានបញ្ជាឲ្យរដ្ឋាភិបាលបង់ប្រាក់ជំងឺចិត្តដល់កុមារជនជាតិដើមដែលត្រូវបានដាក់ឲ្យរៀន និងមើលថែបែកចេញពីក្រុមគ្រួសាររបស់ពួកគេ។
ទិវាជាតិដែលត្រូវបានហៅជាផ្លូវការថា «សច្ចធម៌ និងការផ្សះផ្សា»កាលពីថ្ងៃព្រហស្បតិ៍ និងការសម្រេចរបស់តុលាការបានគូសបញ្ជាក់ពីប្រវត្តិសាស្ត្រនៃការរើសអើង និងការធ្វើទុក្ខបុកម្នេញលើសហគមន៍ជនជាតិដើម First Nations។
លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានឲ្យដឹងថា ថ្ងៃឈប់សម្រាកគឺជាការទទួលស្គាល់«ចំពោះភយន្តរាយ អយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញដែលជនជាតិដើមទទួលរង និងនៅតែបន្តប្រឈម ដោយសារតែប្រព័ន្ធសាលារៀនលំនៅដ្ឋាន ការប្រកាន់ពូជសាសន៍ជាប្រព័ន្ធ និងការរើសអើងនៅតែកើតមានក្នុងសង្គមរបស់យើង»។
«យើងទាំងអស់គ្នាត្រូវតែរៀនអំពីប្រវត្តិសាស្ត្រ និងកេរ្តិ៍ឈ្មោះរបស់សាលារៀនលំនៅដ្ឋាន»។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ និងបន្តថា «វាជាការប្រឈមនឹងការពិតដ៏លំបាកទាំងនេះ និងកែតម្រូវកំហុសឆ្គង់ នោះយើងអាចឆ្ពោះទៅមុខរួមគ្នាប្រកបដោយភាពវិជ្ជមាន យុត្តិធម៌ និងអនាគតរុងរឿងកាន់តែច្រើន»។

លោក Trudeau បានឲ្យដឹងថា កុមារជនជាតិដើមភាគច្រើនបំផុតរាប់ពាន់នាក់ត្រូវបានគេបំបែកចេញពីក្រុមគ្រួសារ និងបង្ខំឲ្យរៀនសូត្រនៅសាលារៀនលំនៅដ្ឋានចន្លោះសតវត្សរ៍ទី១៩ និងទសវត្សរ៍ឆ្នាំ១៩៩០។ យ៉ាងហោចណាស់កុមារជនជាតិដើម ១៥០ ០០០នាក់ មកពីទូទាំងប្រទេសទទួលរងផលប៉ះពាល់។
គណៈកម្មការសច្ចធម៌ និងការផ្សះផ្សារបស់កាណាដាបាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ ២០១៥ ដែលបានពិពណ៌នាលំអិតអំពីប្រព័ន្ធសាលារៀនលំនៅដ្ឋាន បានប៉ាន់ស្មានថា កុមារជាង៤០០០នាក់បានស្លាប់នៅសាលារៀនលំនៅដ្ឋានក្នុងរយៈពេលនោះ។
តាមរបាយការណ៍បង្ហាញថា ក្នុងរយៈពេលនោះ ការរំលោភបំពានលើរាងកាយ ផ្លូវភេទ និងផ្លូវចិត្តត្រូវបានទទួលរងដោយកុមារនៅស្ថាប័នគ្រប់គ្រងដោយរដ្ឋ និងព្រះវិហារកាតូលិក។
កាលពីដើមឆ្នាំនេះ អដ្ឋិធាតុ ឬសំណល់កុមាររាប់រយត្រូវបានគេរកឃើញនៅតាមទីតាំងជាច្រើនដែលជាអតីតកន្លែងសាលារៀនលំនៅដ្ឋាន។
កុមាររាប់ពាន់នៃសហគមន៍ជនជាតិដើម First Nations ដែលត្រូវបានគេបំបែកចេញពីក្រុមគ្រួសារ និងដាក់ចូលក្នុងសុខុមាលភាពប្រហែលជាទទួលបានសំណងឆាប់ៗ បន្ទាប់ពីតុលាការបានចេញសេចក្តីសម្រេចកាលពីថ្ងៃពុធ។
ឆ្នាំ២០០៧ សង្គមថែទាំ និងសភាជនជាតិដើម First Nations បានដាក់ពាក្យបណ្តឹងសិទ្ធិមនុស្សលើប្រទេសកាណាដាដោយចោទប្រកាន់ពីបទរើសអើងប្រឆាំងប្រឆាំងនឹងកុមារជនជាតិដើម First Nations និងក្រុមគ្រួសារ។
ប៉ុន្មានឆ្នាំបន្ទាប់ពីដំណើរការរឿងក្តី និងសវនាការ សាលាក្តីសិទ្ធិមនុស្សកាណាដាបានសម្រេចឲ្យរដ្ឋាភិបាលសហព័ន្ធនៅឆ្នាំ២០១៩បង់ប្រាក់ទៅកុមារ ឪពុកម្តាយ ឬយាយតាប្រមាណ ៣១០០០ដុល្លារអាមេរិកម្នាក់ៗ។ នេះបើយោងតាមកំណត់ហេតុរបស់តុលាការ។ ពួកគេអាចទទួលបាន២០០០០ដុល្លារសម្រាប់ការឈឺចាប់ដោយការធ្វើទុក្ខបុកម្នេញ និង២០០០០ដុល្លារទៀតសម្រាប់ការរើសអើង។
កុមារដែលត្រូវបានដាក់ចូលទៅក្នុងការចិញ្ចឹមថែរក្សាមុនពេលថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងនៅមានរហូតដល់ពេលនេះ មានសិទ្ធិទទួលបានប្រាក់សំណង។
វាមិនទាន់ច្បាស់ទេថាតើមនុស្សប៉ុន្មាននាក់ដែលនឹងទទួលបានសំណង ប៉ុន្តែបើតាម សង្គមថែទាំ និងសភាជនជាតិដើម First Nations បានប៉ាន់ស្មានថា ប្រហែលជា៥៤០០០នាក់អាចទទួលបានសំណង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី