ព័ត៌មានជាតិ
បន្តកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ក្នុងស្រុកគិរីវង់៤ទីតាំងបន្ថែមទៀត
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលទាំង១២ បន្តចុះកាប់និងដុតបំផ្លាញដំណាំខុសច្បាប់ ដែលកន្លងមកកម្លាំងបានបង្ក្រាបជាច្រើនទីតាំងមកហើយ ក្នុងភូមិសាស្ដ្រស្រុកគិរីវង់នេះ តែចាប់អ្នកដាំមិនដែលបាន។

ការចុះកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ បានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣៥នាទី នៅចំណុចដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានកាប់និងដុតបំផ្លាញដំណាំកញ្ឆាចំនួន៤ទីតាំង អាងស្តុកទឹកចំនួន០៤អាង ដែលមានផ្ទៃដីដាំដុះប្រមាណ៤៣៧ម៉ែត្រការ៉េ និងកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

គួររំលឹកថា ក្នុងមូលដ្ឋានឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាភូមិសាស្ដ្រមួយដែលសម្បូរជនខិលខូលលួចដាំដំណាំកញ្ឆាខុសច្បាប់ជាច្រើនទីតាំង ដែលកន្លងមកកម្លាំងនគរបាលស្រុកនិងកម្លាំងប៉ុស្ដិ៍បានចុះកាប់និងដុតបំផ្លាញជាច្រើនទីតាំងរួចហើយក្ដី ក៏នៅតែមានអ្នកលួចដាំជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ទោះបីមានការចុះបង្ក្រាបកាប់និងដុតបំផ្លាញដំណាំកញ្ឆាជាច្រើនទីតាំងនេះក្ដី សមត្ថកិច្ចនៅមិនទាន់ចាប់ម្ចាស់ដំណាំខុសច្បាប់បាននៅឡើយទេ ហាក់ដូចដឹងមុនពេលសមត្ថកិច្ចចុះទៅដល់៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា